ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ទៀតហើយ នៅសាលារៀនអាមេរិក ស្លាប់ និងរបួស៩នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៩នាក់រងរបួស និងស្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារនៅសាលារៀន ក្នុងទីក្រុង Denver អាមេរិក ។ ការបាញ់ប្រហារខាងលើ បណ្តាលឲ្យសិស្សវ័យ១៨ឆ្នាំម្នាក់ស្លាប់ នៅនឹងកន្លែង ។

ការបាញ់ប្រហារកើតឡើង នៅសាលាមធ្យមសិក្សា Highlands Ranch ដែលជាសាលាឯកជន មានសិស្ស១៨៥០នាក់កំពុងតែសិក្សា ។ នៅក្នុងសាលារៀន មានថ្នាក់ពីមតេយ្យ រហូដល់ដល់ថ្នាក់ទី១២ ។

មន្ត្រីប៉ូលិសការិយាល័យ Douglas County Sheriff បានបញ្ជាក់នៅលើបណ្តាញសង្គមថា មានសិស្សសាលា ៨នាក់បានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើង បានបាញ់ប្រហារទៅលើជនរងគ្រោះគ្រោះ ហើយជនដៃដល់ចំនួន២នាក់ត្រូវបានចាប់ខ្លួនភ្លាមៗ ។ ប៉ុន្តែទោះជាយ៉ាង ប៉ូលិសអាមេរិក នៅមិនទាន់បានបញ្ជាក់ អំពីមូលហេតុ នៃការបាញ់ប្រហារនោះនៅឡើយ ។

ប្រភពព័ត៌មានដដែល បានបន្តថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើសាលា STEM School Highlands Ranch ស្ថិតនៅភាគកណ្តាល នៃរដ្ឋកូឡូរ៉ាដូ ដែលមានចម្ងាយប្រហែល៨គីឡូម៉ែត្រ ពីសាលាវិទ្យាល័យកូឡុំប៊ី ដែលធ្លាប់រងនូវការបាញ់សម្លាប់សិស្សយ៉ាងរង្គាល ។ សាលានេះបង្រៀនសិស្ស ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ ។

សូមបញ្ជាក់ថា នៅឯវិទ្យាល័យកូឡុំប៊ី កាលពីឆ្នាំ១៩៩៩ ខ្មាន់កាំភ្លើងចំនួន២នាក់ បានប្រើប្រាសអាវុធធុនធ្ងន់ បាញ់សម្លាប់និស្សិត ចំនួន១២នាក់ និងសាស្ត្រាចារ្យម្នាក់ ។ ព្រឹត្តិការណ៍ដ៏អាក្រក់ នាពេលនោះ គឺជាការបាញ់ប្រហារបង្ហូរឈាមដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ។

ចាប់តាំងពីពេលនោះមក ការបាញ់ប្រហារ នៅតាមសាលារៀន តែងតែកើតឡើងជាញឹកញាប់ នៅក្នុងទឹកដីអាមេរិក ។ បើយោងតាមរបាយការណ៍របស់បង្ការ និងការពារជាតិផ្ទុះរបស់អាមេរិក ដែលចេញ កាលពីអំឡុង ឆ្នាំ២០១៧ បានដឹងថា អំពើហិង្សា ដោយអាវុធ នៅសហរដ្ឋអាមេរិក បានបណ្ដាលឲ្យមនុស្សស្លាប់ ជិត ៤ម៉ឺននាក់ ។ ប៉ុន្តែទោះបីអំពើហិង្សាសម្លាប់មនុស្សយ៉ាងច្រើនបែបនេះក្ដី តែការពិភាក្សា ដើម្បីឈានដល់ការអនុម័តច្បាប់បង្ការ និងទប់ស្កាត់នូវការប្រើប្រាស់កាំភ្លើងនោះ ក៏នៅតែមានបញ្ហាដ៏ចម្រូងចម្រាស់ដដែល ជាពិសេស នៅក្នុងកម្រិតថ្នាក់សហព័ន្ធ៕


ចែករំលែក៖