ខេត្តកំពត៖ សមយុទ្ធ «ហនុមានមាស ២០១៩» នេះ មិនបានគម្រាមកំហែងដល់បុគ្គលណាមួយឡើយ ផ្ទុយទៅវិញជាការបង្កើនសមត្ថភាពកងទ័ពយើងមានសមត្ថភាព លទ្ធភាព ជំនឿចិត្តក្នុងភារកិច្ចការពាបូរណភាពទឹកដី និងរក្សាបានភាពសុខសានជូនប្រជាពលរដ្ឋ ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា ការ នៃកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ថ្លែងដូចច្នេះ ក្នុងពិធីបិទសមយុទ្ធ «ហនុមានមាស ២០១៩» លើកទី២ នៅទីលានបាញ់គ្រាប់ពិតតេ ជោសែន ជុំគិរី ស្ថិតនៅភូមិក្នុងតំបន់វាលចំបក់ ជួរ ភ្នំព្រះ ឃុំដំណាក់រាំង ស្រុកជុំគីរី ខេត្តកំពតកាលពីខែឧសភា ឆ្នាំ២០១៩ ។
លំហាត់សមយុទ្ធ «ហនុមានមាស ២០១៩» មានកងទ័ពចូល រួមប្រមាណជាង១០០០នាក់ រៀបចំឡើងដោយកងទ័ព ជើង គោក នឹងប្រើប្រាស់នៅអាវុធយុទ្ធភណ្ឌទំនើបៗផងដែរ ។
លំហាត់សមយុទ្ធ «ហនុមានមាស ឆ្នាំ២០១៩» បានធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញដល់នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក ក្នុងកិច្ច ការពារបូរណភាពទឹកដី នាពេលបច្ចុប្បន្ន និងអនាគត ។
សមយុទ្ធនេះជាការវាស់ស្ទង់សមត្ថភាព ក្រោយពីហ្វឹកហ្វឺ នតាមបណ្តាសាលា និងកងឯកភាព ជួយលើកកម្ពស់សមត្ថ ភាព គុណភាព ផ្តល់ចំណេះដឹងការងារសេនាធិការ ក្នុងការធ្វើសមយុទ្ធដល់កម្មសិក្សា នាយទាហានសេនាធិការ ក្នុងការសហ ការរវាងប្រភេទទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន និពេលប្រយុទ្ធ ។
ជាមួយគ្នានេះសមយុទ្ធ ហនុមានមាស ២០១៩នេះ បានរៀបចំធ្វើឡើងដោយកងទ័ពជើងគោក ប្រើប្រាស់អាវុធយុទ្ធភណ្ឌទំនើ បៗដូចជាៈ កាំជ្រូច ឧទ្ធម្ភាគចក្រ កាំភ្លើងគ្រាប់ត្បាល់ រថគ្រោះ រថពាសដែក និងការពារអាកាស ។
ការចាត់តាំងធ្វើសមយុទ្ធបាញ់គ្រាប់ពិតហនុមានមាស ២០១៩ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចលើការងារ ហ្វឹកហ្វឺនស្របនឹងផែនការបានដាក់ចេញ ។ ក្នុងនោះរំពឹងនឹងទទួល បទពិសោធន៍ជាក់ស្តែង លើការងារមួយចំនួនដូចជា៖ ពង្រឹងសមត្ថភាពជំនាញដល់នាយទាហាន នាយទា ហានរង និងពលទាហាន កងទ័ព ជើងគោ(ខ.ភ.ម) ក្នុងកិច្ចការ ពារបូរណ ភាពទឹកដីនាពេលបច្ចុប្បន្ន និងទៅអនាគត ។ ត្រួតពិនិត្យ វាស់ស្ទង់ និងវាយតម្លៃសមត្ថភាពរបស់យោធិនយើង ក្រោយពីការហ្វឹកហ្វឺនតាមបណ្តាសាលា និងកងឯកភាពរួច ។ លើកកម្ពស់គុណភាពការងារ និងផ្តល់ចំណេះដឹងលើការ ងារសេនាធិការ ការធ្វើសមយុទ្ធ ដល់កម្មសិក្សា នាយទាហានសេនាធិការក្នុងការសហការរវាងប្រភេទទ័ព និងទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន ក៏ដូចជាពេលប្រយុទ្ធពិសេសធ្វើឲ្យកាន់ តែប្រ ទាក់ក្រឡាគ្នា និងប្រសើរឡើងរវាងការងារត្រៀមប្រយុទ្ធប្រយុទ្ធ ជាមួយនឹងការងារធានា ។
ព្រឹត្តិការណ៍នេះ បង្ហាញពីការរួបរួមសាមគ្គី សហការ ជាធ្លុងមួយ របស់(ខ.ភ.ម) ជាសសរទ្រូងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័ យ ។ ជាការបញ្ជាក់ និងបង្ហាញឲ្យកម្លាំងអមិត្តដឹងថា កងទ័ពជើង គោក (ខ.ភ.ម) ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ (ខ. ភ.ម) នៅតែស្មោះត្រង់ការពារ និងគោរពដាច់ខាតបទបញ្ជារបស់រាជ រដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជា ការដ្ឋានជានិច្ចដោ យឥតងាករេ៕ សុខដុម