ព័ត៌មានទាន់ហេតុការណ៍៖

អតិថិជនខកបំណងចំពោះកង្វះទទួលខុសត្រូវពីក្រុមហ៊ុនអុីនធើណេតDigi

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនអុីនធើណេតDigi រងនូវការខកបំណងយ៉ាងខ្លាំងពីអតិថិជន របស់ខ្លួន ដោយសារគ្មានទំនួលខុសត្រូវ សឹងជាមុខរបរអាជីវកម្មល្បិច”ធ្វើនំអត់ ម្សៅ” កំពុងបង្កើនការក្តៅក្រហាយ ដែលមិនគួរអតិថិជនមានទំនុកចិត្តលើក្រុមហ៊ុននេះ ព្រោះធ្វើឲ្យអារម្មណ៍របស់ខ្លួនតូចចិត្ត និងDigi មិនអាចចិត្តស្ងប់បាន។

កញ្ញា ម៉ម ប៊ុនលីនណា ជាអតិថិជន ម្នាក់របស់ក្រុមហ៊ុនអុីនធើណេតDigi បានសម្រេចយកសេវាអុីនធើណេតក្នុង តម្លៃ៦៥ដុល្លារ ក្នុង១ខែ និងបានបង់ប្រាក់គ្រប់ចំនួនតាមរយៈគណនេយ្យWingកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ដោយ កញ្ញាសង្ឃឹមថានឹងបានប្រើប្រាស់អុីនធើណេតខាងលើនេះ រហ័សទាន់ចិត្តសម្រាប់កិច្ចការចាំបាច់តាមតម្រូវការ។ ផ្ទុយទៅវិញ ការបង់ប្រាក់រួចរាល់ ដែលនឹងត្រូវភ្ជាប់អុីនធើណេតនៅថ្ងៃទី៧ ខែឧសភា នោះខាង ក្រុមហ៊ុនអុីនធើណេតDigi បានពន្យារ ពេលរហូតដល់បច្ចុប្បន្នមិនព្រមភ្ជាប់អុីនធើណេតឲ្យប្រើប្រាស់។

កញ្ញា ម៉ម ប៊ុនលីនណា បានបញ្ជាក់ថាការព្យាយាមសួរនាំព័ត៌មានទៅកាន់ក្រុមហ៊ុន ជុំវិញបញ្ហាគ្មានទំនួលខុសត្រូវចំពោះគាត់ជាអតិថិជន គេបានត្រឹមធ្វើការបក ស្រាយថា ខ្វះជាងលើកទៅថ្ងៃនេះថ្ងៃនោះ សុទ្ធតែជាភាសាមិនអាចទទួលយកបាន។

កញ្ញាបន្តថា លេខកិច្ចព្រមព្រៀង/agreement Number (៦ខ្ទង់/Digité) 142335 ថ្លៃសេវាកម្មក្នុង១ខែ៦៥ដុល្លារ ទីបំផុតខាងក្រុមហ៊ុនយកលេសពីការយឺតយ៉ាវលើពេលវេលាមកតភ្ជាប់អុីនធើណេត រហូត។

ពាក់ព័ន្ធករណីនេះកន្លងទៅអង្គភាព កាសែតនគរវត្ត បានធ្វើការទំនាក់ទំនង តាមទូរស័ព្ទសុំការបំភ្លឺពីខាងក្រុមហ៊ុនអុីនធើណេត Digiនេះផងដែរ ដើម្បីសុំការ ពន្យល់ពីភាពយឺតយូរលើសេវាតភ្ជាប់អុីន ធើណេតជូនអតិថិជន ហើយខាងក្រុមហ៊ុន ទទួលស្គាល់ ការណ៍ពិតលើការងារនេះថានឹងធ្វើជូនអតិថិជន ហើយសន្យា៣ថ្ងៃ ទៀតនឹងភ្ជាប់អុីនធើណេតឲ្យ។

ទោះមានការបកស្រាយតាមរបៀប នេះក៏ដោយអតិថិជនកញ្ញា ម៉ម ប៊ុនលីន ណា បានបញ្ជាក់ថា ខាងក្រុមហ៊ុនអុីន ធើណេតDigi មិនទាន់មកបំពេញតាម តម្រូវការរបស់គាត់នៅឡើយ។ មានន័យ ថា ចេតនាភូតកុហកគ្មានការទទួលខុស ត្រូវរបស់ក្រុមហ៊ុននេះបន្តប្រព្រឹត្តដដែល។

សូមរម្លឹកថា អតិថិនគួរមានការប្រុង ប្រយ័ត្នចំពោះក្រុមហ៊ុនអុីនធើណេតDigi ដែលគេមិនដឹងថា បានរំលោភលើទំនុក ចិត្តអតិថិជន ប៉ុន្មានសិបនាក់ទៅ ហើយ មេត្តាកុំគិតខុស ចាយខុស ទុកចិត្ត ខុស ខណៈមានក្រុមហ៊ុនធ្វើនំអត់ម្សៅលក្ខណៈប្រណាំងប្រជែងពាណិជ្ជកម្មគ្មានភាព ស្មោះត្រង់បែបនេះច្រើនណាស់៕ សិលា


ចែករំលែក៖