ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានកាយដីសង់លំនៅដ្ឋាន ក៏ប្រទះឃើញ អាវុធខ្លី២ដើម បង់ និងគ្រាប់មួយចំនួននៅក្នុងកេសមួយដែលកប់ក្នុងដី ស្ថិតនៅ ភូមិ៣ សង្កាត់២ ក្រុង/ខេត្ពព្រះសីហនុ។
ក្រោយទទួលដំណឹងនេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ក៏បានចុះទៅដល់ទីតាំងដូចខាងលើ និងបានពិនិត្យឃើញរួមមាន៖ អាវុធខ្លីម៉ាកK.54 ចំនួន១ដើម (គុណភាព៧០%) បង់១ និងគ្រាប់ចំនួន៣៤គ្រាប់, អាវុធខ្លីម៉ាក ប៉េអាកុលចំនួន១ដើម (គុណភាព៧០%) បង់១ និងគ្រាប់ចំនួន១៣គ្រាប់, បង់កាំភ្លើងអឹមសីចំនួន៥បង់(គ្មានគ្រាប់) និង គ្រាប់បែក០១គ្រាប់ មិនស្គាល់ម៉ាក។
បច្ចុប្បន្នអាវុធ និងគ្រាប់ទាំងអស់នេះ ត្រូវបានកម្លាំងការិយាលយ័គ្រប់គ្រងអាវុធជាតិផ្ទុះយកមករក្សាទុកដើម្បីស្រាវជ្រាវបន្ត ៕ ឆ្លាម សមុទ្រ