ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ នាំយកលិខិតតែងតាំងបេសកជន ពិសេស ពីសម្តេចតេជោហ៊ុនសែន ជូនអគ្គលេខា ធិការអង្គការសហប្រតិបត្ដិការឥស្លាម OIC

ចែករំលែក៖

អារ៉ាប៊ីសាអ៊ូឌីត៖ ក្នុងនាមជាបេសកជនពិសេសរបស់កម្ពុជាប្រចាំអង្គការOIC លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Yousef A Al Othaimeen អគ្គ លេខាធិការអង្គការសហប្រតិបត្តិការឥស្លាម(OIC) និងបាននាំយកលិខិតតែងតាំងលោកជាបេសកជនពិសេសរបស់កម្ពុជាប្រចាំOIC ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនលោកអគ្គលេខាធិការអង្គការOIC ។ ជំនួបនេះបានប្រព្រឹត្ដទៅកាល ពីរាត្រីថ្ងៃចន្ទ៩រោច ខែពិសាខ ឆ្នាំកុរឯកស័កព.២៥៦៣ត្រូវនិងថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៩ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ បន្ទាប់ពីបានអញ្ជើញចូលរួមសន្និសីទឥស្លាមពិភពលោកស្តីពី “គុណតម្លៃនៃការនិយមកណ្តាល” នៅទីក្រុងម៉ាកាស់ ក្រោមព្រះរាជអធិបតី ភាពព្រះចៅ Khalad Al-Faisal Bin Abdulaziz Al-Saud ព្រះប្រមុខរដ្ឋក្រុងម៉ាកាស់ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះចៅ Salman Bin Abdulaziz Al-Saud ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលមានអ្នកចូលរួមជាតិនិងអន្តរជាតិចំនួន១៦០០នាក់ ។

អង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation) ហៅកាត់ថា OIC បានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដែលមានអន្តររដ្ឋប្រទេសជាសមាជិកចំនួន៥៧ ប្រទេស តំណាងឱ្យប្រជាជនជាង១ភាគ៥នៅលើសកលលោក និងជាអង្គការធំទីពីរ បន្ទាប់ពីអង្គការ UN ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ កាលពីថ្ងៃទី៧ ខែឧសភាថ្មីៗកន្លងទៅនេះ ក្នុងពិធីអារហារស្រាយបួសនៃសាស និកឥស្លាមនៅឯមជ្ឈមណ្ឌលកោះពេជ្យ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានប្រកាសតែងតាំង លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការសហប្រតិបត្តិការឥស្លាម(Organization of IslamicCoo peration) ហៅកាត់ថា OIC បន្ទាប់មកនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លោកបណ្ឌិត Yousef A Al Othaimeen អគ្គ លេខាធិការអង្គការសហប្រតិបត្តិការឥស្លាម(OIC)ក៏បានឆ្លើយតបលិខិតមួយមកកាន់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរ ជាតិជាមួយនឹងកិច្ចស្វាគមន៍អបអរសាទរដែលសម្តេចនាយករដ្ឋមន្ត្រីបានផ្តល់សេចក្តីទុកចិត្ត តែងតាំង លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជនពិសេសតំណាងកម្ពុជាប្រចាំនៅអង្គការ OIC ដែលជាអង្គការធំទីពីបន្ទាប់ពីអង្គការUN ៕ សំរិត


ចែករំលែក៖