ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌិតម្នាក់ ដួលផ្ងារជើងក្នុងបន្ទប់ទឹក ក្នុងពន្ធនាគារខេត្តកំពង់ធំ បណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្មាំ២០១៩ វេលាម៉ោង៦និង១៥ នាទី មានករណីទណ្ឌិតស្លាប់ នៅក្នុងពន្ធនា គារខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ឡាយ មិថុនា ភេទប្រុស អត្តលេខ K-T 002847 ឆ្នាំកំណើត ១៩៨១ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នៈ ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ជាប់ចោទពីបទៈ ចាត់ចែង ប្រើប្រាស់ គ្រឿងញៀន ។ ចាប់ខ្លួនថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ កំពុងអនុវត្តទោស៣ឆ្នាំ ។ ដោយចៅក្រម: ឃន សុកល ប្រធានសាលាតំបូងខេត្តកំពងធំ ។

សភាពនៃរឿង: ព័ត៌មានពីពិរុទ្ធជន ឈ្មោះ មួន សុផានី ភេទប្រុស អាយុ26ឆ្នាំ នៅបន្ទប់ឃុំឃាំងជាមួយគ្នា បានរៀបរាប់ថា៖ នៅវេលាម៉ោង06:00នាទី ជនរង គ្រោះជាប្រធានបន្ទប់ បានដាស់សមាជិកប្រជុំក្នុងបន្ទប់ ដើម្បីរៀនបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ជនជាប់ ឃុំទាំងអស់ បានចុះមកក្រោម រីឯជនរងគ្រោះនៅក្នុងបន្ទប់ទឹក ហើយក៏ឮសូរសំឡេងធ្លាក់កាដង ទឹកយ៉ាងខ្លាំង ប្រមាណជា2 នាទី ខ្លួនបានឡើងទៅផឹក ទឹកនៅបន្ទប់ខាងលើ ហើយដើរបានទៅមើល ឃើញជន រងគ្រោះ ដួលផ្ងារពោះនៅ នឹងការូ ជើងឆ្វេងគងលើខឿនចានបង្គន់ បញ្ឈរភ្នែក ខ្លួនបានយកដៃទៅអង្រួន នៅតែមិនដឹងខ្លួន ហើយក៏បានហៅអ្នកទោសឯទៀតឡើងមកជួយមើល ហើយធ្វើចលនាលាបប្រេងកូឡា ដើម្បីឱយដឹងខ្លួន តែនៅមិនដឹងខ្លួន ក៏អនុរក្សលើក ដាក់ជនរងគ្រោះបញ្ចូនទៅមន្ទីរ ពេទ្យខេត្តកំពង់ធំ ។ បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យខេត្ត លោកវេជ្ជៈបណ្តិតប្រាប់ថា៖ ទណ្ឌិតរូបនេះស្លាប់បាត់ទៅហើយ ។

ទទួលព័ត៌មាន សមត្ថកិច្ចជំនាញខេត្ត បានចុះទៅកន្លែងកើតហេតុជាក់ស្តែង និងបានពិនិត្យសពនៅមន្ទីរពេទ្យខេត្ត ការពិនិត្យសពពុំមានស្លាកស្នាមអ្វីទេ រួចលោកវេជ្ជៈបណ្ឌិតសន្និដ្ឋានថា ការស្លាប់ដោយដួលផ្ងារ ប៉ះពាល់ផ្នែកក្បាល ខាងក្រោយ ។

ក្រោយពិនិត្យសព្វគ្រប់ហើយ ក៏ប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖