ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានបញ្ជាក់ថា សកម្មភាពបំពានច្បាប់ ដោយការដាក់ទោស ផាកពិន័យ ដោយមិនបានឆ្លងកាត់ការកាត់ក្តី ។
ក្រុមហ៊ុន Huawei Technologies អ្នកផ្គត់ផ្គង់ឧបករណ៍សម្ភារៈទូរគមនាគមន៍ធំបំផុតនៅលើពិភពលោក នៅថ្ងៃទី២៩ខែឧសភានេះបានសម្រេច ដាក់ពាក្យបណ្តឹងឡើងទៅកាន់តុលាការសហរដ្ឋ អាមេរិកនៅ Texas ពាក់ព័ន្ធ និងច្បាប់ហាមប្រាម ផលិតផលរបស់ក្រុមហ៊ុន។ មេធាវី ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ច្បាប់ការពារសន្តិសុខជាតិអាមេរិក ២០១៩(NDAA)សំដៅទៅលើក្រុមហ៊ុន huawei ជារឿងខុសច្បាប់ ។
សកម្មភាពហាមប្រាមបច្ចេកវិទ្យា Huawei នៅលើទីផ្សាអាមេរិក គឺជារឿង ខុសច្បាប់ ហើយការហាមប្រាមនោះ មិនឆ្លងកាត់ការកាត់ក្តីតាមច្បាប់ ។ ទាំងនោះគឺជាកំហុសយ៉ាងធំរបស់រដ្ឋាភិបាលអាមេរិក។
សកម្មភាពវាយប្រហារទៅលើក្រុមហ៊ុន Huawei របស់អាមេរិក ដោយសារតែបច្ចេកវិទ្យាអាមេរិក ធា្លក់ចុះចាញ់ប្រៀប បច្ចេកវិទ្យារបស់ចិន ។ ទាំងនោះហើយទើប អាមេរិក សម្រេច កាត់ផ្តាច់ក្រុមហ៊ុនHuawei រារាំងការរីកចំរើន របស់ក្រុមហ៊ុននេះដើម្បីទុកពេលឲ្យក្រុមហ៊ុនអាមេរិកបង្កើនការអភិវឌ្ឍ ផលិត៕