ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់គោកឃ្លាង ចុះទប់ស្កាត់ភ្លាមៗ និងរុះរើសំណង់រៀបឥដ្ឋរំលោភចូលចំណីប្រទ្បាយសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ គណ:បញ្ជាការឯកភាពរដ្ឋបាលសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដឹកនាំកម្លាំងចុះទប់ស្កាត់ភ្លាមៗ និងរុះរើសំណង់រៀបឥដ្ឋរំលោភចូលចំណីប្រទ្បាយសាធារណៈ និងបានណែនាំធ្វើកំណត់ហេតុដល់ម្ចាស់សំណង់ឲ្យបញ្ឈប់សកម្មភាពនេះ ជាបន្ទាន់ ក្នងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរសង្កាត់គោកឃ្លាង នឹងចាត់វិធានការទៅតាមច្បាប់ ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជាមួយនេះ រដ្ឋបាលសង្កាត់គោកឃ្លាងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បញ្ឈប់ការរំលោភយកចំណីប្រទ្បាយ ចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ទំនិញ សម្ភារផ្សេងៗ បណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ របស់យើង ៕ តុង សីហា


ចែករំលែក៖