ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េដឹកទំនិញ បើកឆ្លងកាត់ផ្លូវបែកជាបួន ត្រូវរថយន្តឡិចសុីស បុកពេញទំហឹង បណ្ដាលក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េដឹកទំនិញមិនគោរពភ្លើងស្តុបបើកឆ្លងកាត់ផ្លូវបែកជាបួន ត្រូវរថយន្តឡិចសុីស បុកពេញទំហឹង បណ្ដាលក្រឡាប់ផ្ងារជើង តែគ្មានអ្នកតបួស ។ ហេតុការនេះបង្កការភ្ញាក់ផ្អើលឡើង កាលពីម៉ោងជិត៦ព្រឹក ថ្ងៃ២៩ ខែឧសភា ស្ថិតនៅ តាមបណ្ដោយផ្លូវ៣១៥ កែងផ្លូវ ៥៩២ ចំណុចស្តុបផ្សារមាន់អាំង ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

បុរសម្នាក់បើករថយន្តឡិចសុីសRX-៣០០ពណ៌ពាក់ស្លាកលេខភ្នំពេញ2O-6866 បានឲ្យដឹងថា មុនកើតហេតុគាត់បើករថយន្តតាមផ្លូវលេខ៣១៥ក្នុងទិសដៅពីត្បូងទៅជើងហើយ ភ្លើងស្តុបពណ៌ខៀវបើកបន្តទៅមុខហើយក៏មានបុរសម្នាក់បើករថយន្តកូរ៉េពណ៌ខៀវពាក់ស្លាក លេខ ភ្នំពេញ 2J-8554 មិនគោរពភ្លើងសញ្ញាបើកតាមផ្លូវលេខ៥៩២ ក្នុងទិសដៅពីលិចទៅកើតទើបជាន់ហ្វ្រាំងមិនទាន់ជ្រុលបុកពេញទំហឹងបណ្ដាលរថយន្តកូរ៉េក្រឡាប់ ចំណែករថយន្តគាត់ខូចខាតផ្នែកខាងមុខ គាត់ទទួលស្គាល់ថា បើករថយន្តបុករថយន្តកូរ៉េ មែនតែមកពីរថយន្តគោរពបើកបរមិនគោរពច្បាប់ចរាចរភ្លើងសញ្ញា និងទាមទារឲ្យរថយន្តកូរ៉េសងថ្លៃខូចខាតទាំងស្រង ។

សមត្ថកិច្ចផ្នែកចរាចរវាស់វែងខណ្ឌទួលគោកបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ កើតឡើងដោយសារមិនគោរពច្បាប់ចរាចរផ្លូវគោកបើកមកដល់ចំណុចមានភ្លើងស្តុប មិនគោរពបើកបំពានធ្វើឲ្យរថយន្តឡិចសុីសបុករថយន្តកូរ៉េក្រឡាប់ផ្ងារជើង សំណាងហើយដែលមិនមានអ្នករបួស ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចវាស់វែងបិទផ្លូវឲ្យរថយន្តស្ទួចរថយន្តក្រឡាប់ចេញពីកណ្ដាលផ្លូវ និងយករថយន្តទាំង២គ្រឿងរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោកជាបណ្ដោះអាសន្នរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖