ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកសៀមប៉ាងសម្ពោធអគារសិក្សា អនុវិទ្យាល័យព្រែកមាស

ចែករំលែក៖

ខេត្តស្ទឹងត្រែង ថ្ងៃទី៣ ខែមិថុនា ឆ្នំា២០១៩ អាជ្ញាធរស្រុក អមដំណើរលោកអភិបាលនៃគណៈអភិបាលស្រុក និងក្រុមប្រឹក្សាស្រុក មន្រ្តីជំវិញស្រុក លោកគ្រូរ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោកផាន់ យុត្ត អភិបាលស្រុកសៀមប៉ាង បានអញ្ជើញចូលរួម សម្ពោធអគារសិក្សាអនុវិទ្យាល័យ ព្រែកមាស ឃុំព្រែកមាស ចំនួនមួយខ្នង មាន៥បន្ទប់ ធ្វើអំពីឥដ្ឋប្រក់ក្បឿង និងបង្គន់ អនាម័យមួយ អណ្ឌូងទឹកមួយ អាងស្ដុកទឹក០១ សាងសង់ក្នុងឆ្នាំ២០១៧ ។

លោកប្រធានមន្ទីអបរំយុវជន និងកីឡា ស្រុក បានមានប្រសាសន៍ ក្នុងការសាងសង់ចំនួនទឹកប្រាក់សរុប។ លោកបានបន្តទៀតថា សូមសំណូមពរដល់សិស្សានុសិស្សទំាងអស់ឲ្យខិត ខំយកចិត្តទុកដាក់រៀនសូត្រ។

បន្តាប់មកទៀត លោក ផាន់ យុត្ត អភិបាលស្រុកសៀមប៉ាង សំណេះសំណាល សួរសុខទុក្ខ រួចអញ្ចើញកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះតទៅ ៕ មាស សុផាត


ចែករំលែក៖