ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យទីតាំងផ្ទះមួយកន្លែង ខណៈស្រ្តីចុងភៅម្នាក់ បានដេកស្លាប់ កាលពីវេលាម៉ោង០៦ និង៥០នាទីព្រឹកថ្ងៃសៅរ៍ទី១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤៨ ផ្លូវលេខ២៤០ ក្រុម១៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពឈ្មោះមុំ សា ភេទស្រី អាយុក៥០ឆ្នាំ មុខរបរចុងភៅ ទីលំនៅភូមិលោកឃុំឫស្សីស្រុកខាងលិច ស្រុកកំពុងត្រាច ខេត្តកំពត ។
យោងតាមសមត្ថកិច្ចជំនាញខណ្ឌដូនពេញ ស្តាប់ការបំភ្លឺពីឈ្មោះយិន ចាន់ធី ភេទស្រី ឆ្នាំកំណើត១៩៩៧ មានស្រុកកំណើតស្រុកស្ទឹងត្រងខេត្តកំពុងចាម បាននៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៩វេលាម៉ោង២៣ និង០០នាទី នាងខ្ញុំបានចូលទៅសំរាកក្នុងបន្ទប់ជាមួយជនរងគ្រោះឈ្មោះមុំសា អាយុ៥០ឆ្នាំភេទស្រីមុខរបរចុងភៅបំរើការនៅផ្ទះកើតហេតុខាងលើ នៅពេលនាងខ្ញុំចូលសំរាកឃើញជនរងគ្រោះកំពុងអង្គុយលើគ្រែដែលគាត់សំរាកជាមួយនាងខ្ញុំ ហើយគាត់បានសុំប្រេងកូឡាពីនាងខ្ញុំយកទៅលាប ខ្ញុំបានចេញមកក្រៅបន្ទប់យកប្រេងកូឡាអោយគាត់ហើយខ្ញុំក៏ចេញពីបន្ទប់ដើម្បីចូលបន្ទប់ទឹកប្រហែល១០នាទី ហើយចូលទៅក្នុងបន្ទប់វិញដើម្បីសំរាកជាមួយគាត់ហើយជនរងគ្រោះបានប្រាប់ខ្ញុំថាអោយបែរកង្ហារអោយចំគាត់ ហើយនាងខ្ញុំបានបិទភ្លើងសំរាកទៅ លុះថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង០៦ និង៥០នាទីព្រឹកនាងខ្ញុំបានដើរពីគ្រែ ដើម្បីបើកភ្លើងឃើញជនរងគ្រោះដេកស្ដូកស្ដឹងហៅមិនភ្ញាក់ហើយនាងខ្ញុំបានចេញមកក្រៅហៅអ្នកក្នុងផ្ទះអោយជួយទៅមើលឈ្មោះមុំ សា ទើបគេប្រាប់ថាគាត់ស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិឆ្ច័យ ពិនិត្យសពដោយលោកឧញ្ញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ខបញ្ជាក់ថាស្លាប់ដោយគាំងបេះ(ខ្យល់គ)។
ក្រោយពីពិនិត្យ រួចខាងជំនាញបច្ចេកទេស បានទឹកសពយកទៅដម្កលនៅវត្តទឹកថ្លា ខណ្ឌសែនសុខ ដើម្បីកូនចៅ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ស តារា