ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាក៏មិនអាច អត់ធ្មត់ចំពោះ សង្គ្រាមពាណិជ្ជកម្មរបស់អាមេរិកនោះឡើយ

ចែករំលែក៖

សង្គ្រាមពាណិជ្ជកម្មរបស់អាមេរិកកំពុងតែ ជះឥទ្ធិពលអាក្រក់ ដល់ក្រុមអ្នករកស៊ី អាមេរិក ផ្ទាល់​ ដោយកន្លងមក មានក្រុមហ៊ុន អាមេរិក ជិត ៦០០ស្នើឲ្យលុបសង្គ្រាមពាណិជ្ជកម្ម​ ។ នៅពេលនេះឥណ្ឌា បានត្រៀមដំឡើងពន្ធទៅលើទំនិញនាំចូលពីអាមេរិក ២៩ ប្រភេទ មានតម្លៃ២៩០លានដុល្លារអាមេរិក ។ សកម្មភាពខាងលើ គឺជាការតប់តទៅលើពាណិជ្ជកម្ម ខ្វះភាពស្និទ្ធស្នាលរបស់អាមេរិក ។

សារព័ត៌មាន Economic Times បានផ្សាយថា ការសម្រេចដំឡើងពន្ធនាំចូលពីអាមេរិក នឹងចូលជាធរមាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ។ សកម្មភាពខាងលើគឺជាការឆ្លើយតបទៅនឹង ការដំឡើងពន្ធដែកថែប និងអាលុយមីញ៉មរបស់ឥណ្ឌា ។

កន្លងមក ក្រៅពីលោកត្រាំដំឡើងពន្ធទៅលើសម្ព័ន្ធមិត្តឥណ្ឌា ថែមទាំងលុបចោលនៅការផ្តល់អាទិភាព ពន្ធទៅលើទំនិញមួយចំនួនទៀតផង ។ កន្លងមក ឥណ្ឌាមានទំនិញនាំទៅអាមេរិក មានតម្លៃ៥,៦ពាន់លានដុល្លារ ត្រូវបានលើកលែងពន្ធ ។ ប៉ុន្តែពេលនេះ ការលើកលែងពន្ធត្រូវបានលុបចោល ។

ជាមួយគ្នានេះ ឥណ្ឌានិងចិន នឹងរួមដៃគ្នា ដើម្បីប្រឆាំងសង្គ្រាមពាណិជ្ជកម្ម បង្កឡើងដោយអាមេរិក ។ ការរួមគ្នា រវាងប្រទេសដែលមានពលរដ្ឋច្រើនជាគេបំផុត ទាំងពីរនឹងធ្វើឲ្យ អាមេរិក ជាអ្នកទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតនៅក្នុងសង្គ្រាមពាណិជ្ជកម្មនោះ ។

បច្ចុប្បន្នចិនមិនបង្ខំពិភាក្សាជាមួយអាមេរិក ក្នុងវិស័យពាណិជ្ជកម្មឡើយ ផ្ទុយទៅវិញ អាមេរិក ទើបជាអ្នកស្វះស្វែង ពិភាក្សាជាមួយចិន ដោយអាមេរិកកំពុងតែរងផលប៉ះពាល់ ។ កន្លងមក ក្រុមហ៊ុនអាមេរិក ជិត៦០០ក្រុមហ៊ុន បានស្នើដល់លោកត្រាំ បញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយចិន ។

រដ្ឋាភិបាលទីក្រុងប៉េកាំង មិនមានគោលបំណងចង់ពិភាក្សា លើវិស័យពាណិជ្ជកម្មជាមួយអាមេរិកទៀតឡើយ ដោយសារអាមេរិកមិនព្រមកែប្រែនូវគោលជំហររបស់ខ្លួន ក្នុងការដាក់គំនាប់ទៅលើវិស័យពាណិជ្ជកម្មរបស់ប្រទេសចិន ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏មិនខ្វល់ថា អាមេរិកដំឡើងពន្ធច្រើនប៉ុនណានោះឡើយ ហើយចិននឹងតប់តវិញឲ្យសមស្របបំផុត ។

អ្វីដែលចិនត្រូវធ្វើ នាពេលនេះ គឺឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់អាមេរិក ហើយចិនត្រូវដំឡើងពន្ធលើទំនិញ នាំចូលពីអាមេរិកដូចគ្នា ។ រហូតមកដល់ពេលបច្ចុប្បន្ន ពលរដ្ឋអាមេរិកជាង ២លាននាក់ បានបាត់បង់ការងារធ្វើ ហើយប្រាក់ចំណាយជាមធ្យមរបស់គ្រួសារនីមួយៗ បានកើនឡើងដល់ទៅ២៣០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Wal-Mart , ក្រុមហ៊ុន Target និង ក្រុមហ៊ុន Macy ហើយរាប់រយក្រុមហ៊ុនទៀត បានរួមគ្នាដាក់សំណើទៅជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយអំពាវនាវឲ្យបញ្ឈប់ដំឡើងពន្ធលើមុខទំនិញ នាំចូលពីប្រទេសចិន ។ ក្រៅពីនេះ ក្រុមហ៊ុនល្បីៗទាំងអស់នោះ បានជំរុញឲ្យរដ្ឋាភិបាលចិន ចូលរួមពិភាក្សាគ្នា ដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដ៏ស្របស្រប ។

សារព័ត៌មាន Bloomberg បានផ្សាយថា មានក្រុមហ៊ុនជាង៥០០ និង ក្រុមអ្នកផលិត និងលក់រាយ ជាង១៤០ បានសម្រេចចុះហត្ថលេខារួមគ្នា នៅលើលិខិតផ្ញើទៅជូនលោកប្រធានាធិបតីដូណាល់ ត្រាំ ។ នៅពេលនេះ បណ្តាក្រុមហ៊ុន សហគ្រាស អ្នកផលិត និងលក់រាយអាមេរិក ត្រូវប្រឈមនឹងបញ្ហាយ៉ាងខ្លាំង ដោយសារតែសង្គ្រាមពាណិជ្ជកម្ម ដែលផ្តើមឡើង ដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។

នៅក្នុងលិខិតបានសរសេរថា «យើងបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មកើនឡើង ហើយវាជះឥទ្ធិពលយ៉ាងខ្លាំងដល់បណ្តាក្រុមហ៊ុន កសិករ និងគ្រួសារអាមេរិក ជាពិសេស គឺសេដ្ឋកិច្ចអាមេរិក ទាំងមូល៕


ចែករំលែក៖