ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ចិត្តអនាគត ស្វាមី៣ឆ្នាំ អ៊ុន អាលីហ្សា រៀបការថ្ងៃសៅរ៍នេះហើយ

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងលេចដំណឹងមានចំណងស្នេហ៍ជាមួយបុរសនៅអាមេរិក អ៊ុន អាលីហ្សា ស្រាប់តែបង្ហាញថ្ងៃរៀបការ ហើយគឺនៅថ្ងៃសៅរ៍ ទី២២ ខែមិថុនា នេះ។ ដំណឹងរៀបការនេះ លេចចេញឡើយក្រោយពីតារាស្រីរូបនេះ បែកបាក់ស្នេហ៍ចាស់ជាច្រើនឆ្នាំ ។

ទំនាក់ទំនងតារាស្រីរូបនេះជាមួយអនាគតស្វាមី មុននឹងឈានដល់ថ្ងៃរៀបការ អាលីហ្សា ក៏បានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជាបីឆ្នាំមកហើយ និង ភ្ជាប់ពាក្យកាលពីមួយឆ្នាំមុន។ បើតាមការឲ្យដឹង ស្វាមីនាង ជាអ្នកជំនួញដែលមានឈ្មោះ លី ឃាំង និងជាអានិកជនខ្មែរ-អាមេរិក។

បន្ទាប់ពីលេចចេញដំណឹងកៀកថ្ងៃចូលរោងជ័យតារាសម្តែងអ៊ុន អាលីហ្សាជាមួយអនាគតស្វាមីនៅឯនាយសមុទ្រកន្លងថ្មីៗ ពេលនេះសាមីខ្លួនបានបង្ហោះនូវរូបភាព ​Pre​ ​Wedding​ ​របស់ខ្លួនជាផ្លូវការហើយ ។

មង្គលការរបស់នាងក៏នឹងធ្វើឲ្យតារាស្រីរូបនេះនឹងក្លាយជាតារាស្រីបន្ទាប់ដែលនឹងចេញទៅរស់នៅរួមគ្នាជាមួយស្វាមីនៅសហរដ្ឋអាមេរិក បន្ទាប់ពី​វ៉េត រតនា សារ៉ាយសក្កណាជាដើម ។ មានការសរសើរច្រើនពីភាពសមគ្នារវាងគូស្នេហ៍មួយនេះ ។ អាលីហ្សា បានរៀបចំកម្មវិធីជាលក្ខណៈគ្រួសារ ជួបជុំជប់លៀងលាភាពនៅលីវ កាលពីម្សិលមិញ មុនថ្ងៃ​មង្គលសេរី​របស់​នាង​​​ ដែល​​នឹងរៀបចំឡើង​នៅ​ថ្ងៃទី​ ​២២​ខែមិថុនា ​ខាងមុខនេះ ពោលនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ​នៅ​កោះ​ពេជ្រ​ ​អាគារ​ ​ L​​។​ ​សិល្បករមួយចំនួនធំ ក៏នឹងត្រូវបង្ហាញវត្តមានក្នុងពិធីមង្គលការតារាស្រីរូបនេះផងដែរ ៕ វឌ្ឍនា

 


ចែករំលែក៖