ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ផ្សារដើមគ សហការជាមួយផ្នែកព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ នគរបាលប៉ុស្តិ៍ផ្សារដើមគ សហការជាមួយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ករណីលួចម៉ូតូ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង ១០និង៣០នាទី ស្ថិតនៅក្នុងផ្ទះសំណាក់អង្គរជុំ បន្ទប់លេខ៣០១ជាន់ទី៣ ផ្ទះលេខ៣៧ ផ្លូវលេខ២៣៤ ក្រុម២៧ ភូមិ៧ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ង៉ែត សុខវែង ហៅ វែង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ ៤៩ ផ្លូវលេខ២២០z ក្រុមទី៥៣ ភូមិ៩ សង្កាត់គរផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន:១- ម៉ូតូចំនួន០១គ្រឿងម៉ាកSuzuki Nexពណ៌ស សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FS-3064 (ជាម៉ូតូរបស់ជនរងគ្រោះ) ។

ចំណែកជនរងគ្រោះមានឈ្មោះ គឿង ផានិត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន World Pop ស្នាក់នៅផ្ទះលេខ ៤៧Bz ផ្លូវលេខ២២០z ក្រុមទី៥៣ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖