ព័ត៌មានទាន់ហេតុការណ៍៖

ឌ្រូន ជាក្តីបារម្ភដល់សុវត្ថិភាព របស់បណ្តាក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោក

ចែករំលែក៖

យន្តហោះគ្មានមនុស្សបើក (Drone)បានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់អាកាសយានដ្ឋាននានា នៅជុំវិញពិភពលោក ដោយ ឌ្រូនអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់យន្តហោះដឹកអ្នកដំណើរ ពេលចុះចត ឬក៏ហោះហើរ ។

កន្លងមកនៅក្នុងតំបន់អឺរ៉ុប មានអង់គ្លេស ជាដើមត្រូវផ្អាក់ហោះហើរ ឬចុះចតដោយសារតែ ឌ្រូនបង្ហាញខ្លួននៅអាកាសយានដ្ឋាន ។ នៅពេលនេះប្រទេសសឹង្ហបុរីក៏ ត្រូវផ្អាក់ការហោះហើរដោយសារតែ ក្រុមសន្តិសុខឃើញឌ្រូនកំពុងហោះហើរ នៅអាកាសយានដ្ឋាន​ដ្ឋានអន្តរជាតិ Changi របស់ប្រទេសសិង្ហបុរី ទើបធ្វឲ្យជើងហោះហើរចំនួន៣៧ជើង ត្រូវផ្អាក។

សារព័ត៌មាន Straits Times បានផ្សាយថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បាននិយាយថា ប្រតិបត្តិការ នៃផ្លូវហោះហើរ ត្រូវបានផ្អាក ក្នុងរយៈពេលពីម៉ោង២៣យប់ រហូតដល់ ម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែមិថុនា ។ ក្នុងពេលនោះដែរ ឬ អាកាសយានដ្ឋាន Changi បានបញ្ជាឲ្យដំណើរការផ្លូវហោះហើរតែមួយប៉ុណ្ណោះ ។

ក្រៅពីនេះ ជើងហោះហើរមួយចំនួន ត្រូវផ្លាស់ប្តូរ ដោយតម្រូវឲ្យទៅចុះចត នៅក្នុងអាកាសយានដ្ឋានទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជំនួសវិញ។

ទោះជាយ៉ាងណា កម្លាំងសន្តិសុខ នៃប្រទេសសិង្ហបុរី បានបើកការស្រាវជ្រាវ និងស្វែងរកយន្តហោះគ្មានមនុស្សបើក ដែលបង្កឲ្យមានបញ្ហាខាងលើ។ ប់តាមការលើកឡើងរបស់ CAAS បានឲ្យដឹងថា សកម្មភាពហោះហើរ នៃយន្តហោះគ្មានមនុស្សបើកបរ (ដ្រូន) នៅក្នុងអាកាសយានដ្ឋានខាងលើ គឺជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខ និងសុវត្ថិភាពហោះហើររបស់យន្ដហោះ។

បើតាមច្បាប់សិង្ហបុរី បានចែងថា អ្នកដែលបញ្ជាយន្តហោះគ្មានមនុស្សបើកបរ (ដ្រូន) ធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព នៃការហោះហើររបស់យន្ដហោះ ក៏ដូចជា សុវត្ថិភាពរបស់បុគ្គល នឹងត្រូវផ្ដន្ទាទោស ដាក់ក្នុងពន្ធនាគារ រយៈពេល១ឆ្នាំ ហើយត្រូវផាកពិន័យជាទឹកប្រាក់ ចំនួន២ម៉ឺនដុល្លារអាមេរិក ៕


ចែករំលែក៖