ភ្នំពេញ៖ ស្របតាមអនុសាសន៍របស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានី ពាក់ព័ន្ធជាមួយ នឹងសណ្តាប់ធ្នាប់ចំណីផ្លូវ និងស្លាកយីហោរផ្សេងៗ ក្នុងនោះការប្រកបអាជីវកម្មរបស់ពរដ្ឋដែលរំលោភទៅលើចិញ្ចើមផ្លូវ ដោយមិនបានទុក 1/3 នៃផ្លូវ ប៉ុន្តែជាក់ស្ដែងនៅតាមបណ្ដោយផ្លូវជាតិលេខ 5 អមសងខាងផ្លូវ ជាពិសេសចាប់ផ្តើមពីគល់ស្ពានជ្រោយចង្វា គេសង្កេតឃើញថា អាជីវករលក់ម៉ាស៊ីនភ្លើងតូចធំនិងការលក់ដូរផ្សេងជាច្រើនទៀត បានរំលោភទៅលើចិញ្ចើមផ្លូវ មិនមានផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ សម្រាប់ស្លាកយីហោផ្សេងៗ ក៏មានការឡូយចេញមកខាងក្រៅដែលមិនសមស្របទៅតាមការកំណត់របស់រដ្ឋខណ្ឌឫស្សីកែវ ។
កន្លងមក គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ក៏បានផ្ដល់នូវសេចក្តីជូនដំណឹង ដល់អាជីវករអមសងខាងផ្លូវជាតិលេខ 5 និងបានចុះធ្វើកិច្ចសន្យាជាមួយនឹងអាជីវក បើទោះបីជាផ្ដល់សេចក្តីជូនដំណឹង និងបានធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារ អាជីវករលក់ដូរតូចធំនៅតាមបណ្ដោយផ្លូវជាតិលេខ5 ហាក់បីដូចជាមិនមានការចូលរួមនិងស្របតាមការបាញ់គំនូសក្រហម របស់គណៈបញ្ជាការឯកភាពខណ្ឌនិងមានការដាំបង្គោលស្លាកយីហោ ដាក់តាំងលក់ឥវ៉ាន់ផ្សេងៗ រំលោភលើចិញ្ចើមផ្លូវ ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវបានដឹកនាំកម្លាំងចម្រុះបានចុះចាត់វិធានការ ដោយកាត់ស្លាកយីហោផ្សេងៗ ដែលរំលោភលើគំនូសក្រហមដែលគណ:បញ្ជាកាឯកភាពខណ្ឌបានកំណត់ ៕ ជ្រោយពេជ្រ