ខេត្តឧត្តរមានជ័យ ៖ មានករណីក្មេងលង់ទឹកស្រះស្លាប់១នាក់ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចរលំក្រាញ់ខាងត្បូងភូមិស្រែប្រាំង ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ប៉ែន ឆានុន ភេទប្រុស អាយុ៥ឆ្នាំ ឪពុកឈ្មោះប៉ែន ណន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រែប្រាំង ឃុំជើងទៀន ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។ ក្នុងពេលកើតហេតុនោះ ម្ដាយឈ្មោះសូម តុប អាយុ៣៩ឆ្នាំ រស់នៅភូមិខាងលើ កំពុងដាំបាយដើម្បីយកទៅឲ្យប្ដី។
តាមការសាកសួរបំភ្លឺ, ឈ្មោះ ប៉ែន ណន ជាឪពុក កុមារបាននាំកូនទៅស្រែ ហើយកូនបានលង់ទឹកស្រះដោយខ្លួនឯងពិតមែន។
ហេតុការណ៍ខាងលើ កើតឡើង ខណៈ ឪពុក បានកំពុងភ្ជួរស្រែ ព្រោះស្រូវ ហើយទុកកូននៅនឹងគោយន្តម្នាក់ឯង។ ពេលកំពុងភ្ជួរមើលមកកូន មិនឃើញបានឈប់គោយន្តរត់មករកនៅនឹងស្រះ ក៏បានឃើញស្នាមដានជើងកូនចុះក្នុងស្រះ។ ពេលនោះឪពុក ចុះរាវរក បានឃើញកូនលង់ទឹកស្លេកស្លាំងអស់ហើយ ។ ក្រោយមក បានយកមកមណ្ឌលសុខភាពចុងកាល់ ពេទ្យប្រាប់ថា ស្លាប់ហើយ។
សមត្ថកិច្ចបានបន្តទៀតថា មូលហេតុឪពុកម្តាយធ្វេសប្រហែសបណ្តោយឲ្យកូននៅម្នាក់ឯង៕ ប៉ែននួន