ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវជាតិលេខ៥

ចែករំលែក៖

ភ្នំពេញ​៖​ ស្របតាមអនុសាសន៍របស់អភិបាលរាជធានីភ្នំពេញ លោក​ ឃួ​ង​ ស្រេង​ និងសេចក្ដី​ប្រកាសរបស់រដ្ឋបាលរាជធានី​ ពាក់ព័ន្ធជាមួយ នឹងសណ្តាប់ធ្នាប់ចំណីផ្លូវ​ និងស្លាកយីហោរផ្សេងៗ​ ក្នុងនោះការប្រកបអាជីវកម្មរបស់ពរដ្ឋដែលរំលោភទៅលើចិញ្ចើមផ្លូវ​ ដោយមិនបានទុក 1/3 នៃផ្លូវ​ ប៉ុន្តែជាក់ស្ដែងនៅតាមបណ្ដោយផ្លូវជាតិលេខ 5 អមសងខាងផ្លូវ​ ជាពិសេសចាប់ផ្តើមពីគល់ស្ពានជ្រោយចង្វា​ គេសង្កេតឃើញថា អាជីវករលក់ម៉ាស៊ីនភ្លើងតូចធំនិងការលក់ដូរផ្សេងជាច្រើនទៀត​ បានរំលោភទៅលើចិញ្ចើមផ្លូវ​ មិនមានផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ​ សម្រាប់ស្លាកយីហោផ្សេងៗ​ ក៏មានការឡូយចេញមកខាងក្រៅដែលមិនសមស្របទៅតាមការកំណត់របស់រដ្ឋខណ្ឌឫស្សីកែវ​ ។

កន្លងមក គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ក៏បានផ្ដល់នូវសេចក្តីជូនដំណឹង​ ដល់អាជីវករអមសងខាងផ្លូវជាតិលេខ 5 និងបានចុះធ្វើកិច្ចសន្យាជាមួយនឹងអាជីវក​ បើទោះបីជាផ្ដល់សេចក្តីជូនដំណឹង​ និងបានធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសា​រ​ អាជីវករលក់ដូរតូចធំនៅតាមបណ្ដោយផ្លូវជាតិលេខ5 ហាក់បីដូចជាមិនមានការចូលរួមនិងស្របតាមការបាញ់គំនូសក្រហម​ របស់គណៈបញ្ជាការឯកភាពខណ្ឌនិងមានការដាំបង្គោលស្លាកយីហោ​ ដាក់តាំងលក់ឥវ៉ាន់ផ្សេងៗ​ រំលោភលើចិញ្ចើមផ្លូវ ។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវបានដឹកនាំកម្លាំងចម្រុះបានចុះចាត់វិធានការ​ ដោយកាត់ស្លាកយីហោ​ផ្សេងៗ​ ដែល​រំលោភលើគំនូសក្រហមដែលគណ:បញ្ជាកាឯកភាពខណ្ឌបានកំណត់​ ៕ ជ្រោយពេជ្រ


ចែករំលែក៖