ខេត្តព្រះសីហនុ៖ បន្ទាប់ពីរដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងអំពីប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះហើយនោះ តួលេខអ្នកស្លាប់ និងរងរបួស បានបង្ហាញថា ជនរងគ្រោះមានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ ស្រី៤នាក់ និងរងរបួសចំនួន២៦នាក់ ស្រី២នាក់។
ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណីចំនួន២៧នាក់។ ដោយឡែកសពដែលនៅសល់មួយទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដូច្នេះអាជ្ញាធរសូមអំពាវនាវដល់ក្រុមគ្រួសារសពមេត្តាមកទាក់ទងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។
ខាងក្រោមនេះជាបញ្ជីឈ្មោះអ្នកស្លាប់ និងអ្នករបួស ក្នុងឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ខែមិថុនា ឆ្នាំ២០១៩៖