ភ្នំពេញ៖ កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ទឹកល្អក់២ ខណ្ឌទួលគោក ឃាត់ជនជាតិចិនម្នាក់ ពីបទបង្កការអុកឡុកតាមទីសាធារណ: និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន កាលពីម៉ោង៤រសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ហើយបានប្រគល់ជនជាតិចិនរូបនេះ ទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ជនជាតិចិនបង្កការអុកឡុងតាមទីសាធារណមានឈ្មោះ YANG BING ភេទប្រុស អាយុ២៣ឆ្នាំ ។
បន្ទាប់មក កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សាកសួរដឹងថា ជននេះចូលមក ព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរ ។
បច្ចុប្បន្ន មានសតិមិនប្រក្រតី និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន (បានហែកលិខិតឆ្លងដែនខ្លួនឯងចោល) ត្រូវបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីអនុវត្តនីតិវិធីបន្ត ៕ ជ្រោយពេជ្រ