ព័ត៌មានទាន់ហេតុការណ៍៖

អាកាសយានដ្ឋានអន្តរជាតិ តម្លៃ​៦០ពាន់លានដុល្លារនៅប៉េកាំង នឹងដំណើរការចុងខែកញ្ញា

ចែករំលែក៖

អាកាសយានដ្ឋានធំជាងគេបង្អស់ នៅលើពិភពលោក គឺអាកាសយានដ្ឋាន ផ្កាយសមុទ្រ បានសាងសង់រួចរាល់ ហើយនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅចុងខែកញ្ញា ឆ្នាំ​២០១៩នេះ ។ អាកាសយានដ្ឋាននេះ ត្រូវចំណាយប្រាក់សាងសង់រហូតដល់ទៅ​ជាង ៦០ពាន់លានដុល្លារអាមេរិក​ ។

អាកាសយានដ្ឋានអន្តរជាតិ​ទីក្រុងប៉េកាំង Beijing Daxing International Airport​ ដោយមានរហស្សនាមថា​«ផ្កាយសមុទ្រ» ដោយមានរូបរាងដូចជាផ្កាយសមុទ្រ បានត្រៀមបើកដំណើរការ​ ជាផ្លូវការ នៅថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ គឺនៅមុនថ្ងៃទិវាឯករាជ្យជាតិ​១ តុលា ។

អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំង ចាប់ផ្តើមសាងសង់នៅឆ្នាំ​២០១៤ ដោយមានទីតាំងនៅចម្ងាយពីទីក្រុងប៉េកាំង​៤៦គីឡូម៉ែត្រ និងចម្ងាយពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉ាកាំង ចាស់​៦៧គីឡូម៉ែត្រ ។ អាកាសយានដ្ឋាន «ផ្កាយសមុទ្រ» ចំណាយប្រាក់សាងសង់ដល់ជាង​៦០ពាន់លានដុល្លារ ជាអាកាសយានដ្ឋាធំបំផុត​នៅក្នុងប្រទេសចិន ។

អាកាសយានដ្ឋានអន្តរជាតិខាងលើ មានផ្ទៃក្រឡាដល់ទៅ​ជាង​១លានម៉ែត្រការ៉េ​​ ដោយមាន ផ្លូវ ហោះហើរ​ ដល់ទៅ​៤ផ្លូវ ។ នៅពេលបើកដំណើរការនៅចុងខែកញ្ញានេះ អាកាសយាន ដ្ឋាន​ «ផ្កាយសមុទ្រ» នឹងក្លាយជា អាកាសយានដ្ឋានធំបំផុតនៅលើពិភពលោក ។ អាកាសយានដ្ឋាននេះ ​អាច​ទទួលអ្នកដំណើរ​ដល់ទៅ​៧២លាននាក់ ក្នុងមួយឆ្នាំ​ និងទំនិញ​២០លានតោន​ ។

នៅឆ្នាំ​២០៤០ អាកាសយាននេះ នឹង​ពង្រីកផ្លូវហោះហើរ​ដល់ទៅ​៨ផ្លូវ​ ក្នុងនោះមានផ្លូវហោះហើរមួយសម្រាប់យោធា ។ អាកាសយានដ្ឋាននេះ បានដាក់ប្រព័ន្ធរ៉ាដា ទំនើបអាចតាមដានទាំងអាកាសធាតុ​លឿនបំផុត ​ ។

បច្ចុប្បន្ន ចិនមានអាកាសយានដ្ឋានអន្តរជាតិ​ ២៣៥ កន្លែង​ ។ តាមតួលេខរបស់ នាយកដ្ឋានអាកាសចរណ៍​ចិន​ CAAC ​កាលពីឆ្នាំ​២០១៩ បណ្តាអាកាសយានដ្ឋានអន្តរជាតិ នៅក្នុងប្រទេសចិន បានទទួលអ្នកដំណើរដល់ទៅ​១,២ពាន់លាននាក់ កាលពីឆ្នាំ​២០១៨ កើតឡើងជាង​១០ភាគរយ​៕


ចែករំលែក៖