ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់ព្រមានកម្ទេចអ៊ីស្រាអែល ក្នុងរយៈពេល ៣០នាទី គឺជារឿងស្រមើស្រមៃតែប៉ុណ្ណោះ

ចែករំលែក៖

អ៊ីស្រាអែលអាចនិយាយបានថា ជាប្រទេស ដែលមានប្រព័ន្ធការពារ មីស៊ីលដ៏ទំនើបបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ មិនតែប៉ុណ្ណោះ អីស្រាអែល មានអាមេរិក ការពារពីក្រោយទៀត ជួយឲ្យរនាំងការពារអ៊ីស្រាអែលកាន់តែរឹងមាំ​ពីបាកនៅក្នុងការវាយទម្លុះ​ ។

ប៉ុន្តែមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានព្រមាន ថានឹងកម្ទេចអ៊ីស្រាអែលទាំងមូលក្នុងរយៈពេលតែ​៣០នាទីប៉ុណ្ណោះ ។ ទាំងនោះគឺជារឿងស្រមៃខ្លាំងពេកហើយ ដោយអីស្រាអែល មានប្រព័ន្ធការពារ ប្រកាសអាសន្ន អាចកម្ទេចរាលមីស៊ីលដែល​បាញ់ចេញពីប្រទេសអ៊ីរ៉ង់ ។

ក្រុមអ្នកជំនាញបានលើកឡើងថា ការប្រកាសខាងលើរបស់អ៊ីរ៉ង់ គឺហួសពីការពិត​ហើយ ដោយអ៊ីស្រាអែលជាប្រទេសតូច ពលរដ្ឋតិច តែយុទ្ធសាស្ត្រការពារ របស់ប្រទេសនេះរឹងមាំខ្លាំងណាស់ ។ ប៉ុន្តែបច្ចុប្បន្នអ៊ីរ៉ង់ក៏មានកម្លាំងទាហាន និងសព្វាវុធទំនើបៗ​ជាច្រើន ដែលអាចវាយទម្លុះរនាំការពាររបស់អ៊ីរ៉ង់បាន​ ។

ក្រុមអ្នកឯកទេសលើកឡើងថា អ៊ីរ៉ង់មិនត្រូវភ្លេចថា កាលពីអតីតកាល អីស្រាអែល តែម្នាក់ឯងប៉ុណ្ណោះ បានយកឈ្នះ សម្ព័ន្ធមិត្ត អារ៉ាប់ដែលមាន ដល់ទៅ ៦ប្រទេសរួមគ្នា ហើយប្រទេសទាំង៦រួមគ្នា ខ្លាំងជាង កម្លាំងទាហានបដិវត្តន៍អីស្លាមអ៊ីរ៉ង់ជាច្រើនដង ។ ទាំងនោះហើយការកម្ទេចអ៊ីស្រាអែលឲ្យទៅជាផេះមិនមែនជារឿងងាយស្រួលនោះឡើយ​ ។

លើសពីនេះទៅទៀត អ៊ីស្រាអែលមានក្បាលគ្រាប់បរមាណូ ជាច្រើន ដែលអាចកម្ទេចអ៊ីរ៉ង់ បានគ្រប់ពេលវេលា ។ ចំណែកអ៊ីរ៉ង់វិញកំពុងស្ថិតនៅក្នុងដំណាក់កាលចម្រើនសារធាតុអ៊ុយរ៉ានិញ៉ម សម្រាប់បរមាណូប៉ុណ្ណោះ ។

បើទោះបីបែបណាក្តី ពេលថ្មីៗនេះអ៊ីរ៉ង់បានព្រមានថានឹងកម្ទេចអ៊ីស្រាអែល ឲ្យទៅជាផេះក្នុងរយៈពេល​៣០នាទី ប្រសិនបើអាមេរិកវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះ ។ ការព្រមានខាងលើកើតឡើងក្រោយពេលដែល​អាមេរិក -អ៊ីរ៉ង់​ប្រឈមុខតានតឹង ដាក់គ្នា កាន់តែខ្លាំង អាចឈានដល់ការផ្ទុះសង្គ្រាម​ ។

លោក​ Zolnour ​មន្ត្រីយោធាជាន់ខ្ពស់ អ៊ីរ៉ង់​​បានបញ្ជាក់ថា​«ប្រសិនបើអាមេរិកវាយប្រហារយើងនោះ​ អ៊ីស្រាអែល អាចស្ថិតស្ថេរបានតែ​កន្លះម៉ោង ប៉ុណ្ណោះ​» ។

អ៊ីស្រាអែលគឺជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ របស់អាមេរិក និងជាសត្រូវ ធំបំផុតរបស់អ៊ីរ៉ង់ ក្នុងតំបន់​ ។ ក្រុមអ្នកឯកទេសវិភាគធ្លាប់បានលើកឡើងថា អាចនឹងមានសង្គ្រាមរវាងអ៊ីរ៉ង់នឹងអ៊ីស្រាអែលផ្ទុះឡើងក្នុងពេលខាងមុខ​ ។ កាលពីឆ្នាំ​២០១៨​លោកត្រាំបានសម្រេច បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូ​ដោយចាត់ទុកថា​កិច្ចព្រមព្រៀងនោះមិនមានតម្លាភាព​ ។ ក្នុងពេលជាមួយគ្នានោះអ៊ីរ៉ង់បានបញ្ជាក់ថា កម្មវិធីបរមាណូ ក្នុងគោលដៅសន្តិភាពតែប៉ុណ្ណោះ​ ។

កាលពីថ្ងៃទី​១ខែកក្កដា អ៊ីរ៉ង់បានប្រកាសថា នឹង ចម្រើនសារធាតុ អ៊ុយរ៉ានីញម លើសពីចំនួន​៣០០គីឡូក្រាម​​ ជាជំហានដំបូងដែលអ៊ីរ៉ង់អាចផលិត គ្រាប់បែកបរមាណូ ។

សហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការប្រឈមមុខតានតឹងដាក់គ្នារវាងអាមេរិក និងអ៊ីរ៉ង់ ហើយភាពតានតឹងនោះមិនត្រូវបានលើកមកពិភាក្សាជាលក្ខណអន្តរជាតិ នៅក្នុងកិច្ចប្រជុំ​G-20 នាពេលកន្លងមក ធ្វើឲ្យបារម្ភកាន់តែខ្លាំងពីសង្គ្រាមវាយប្រហារដោយអាមេរិក ក្នុងពេលដ៏ខ្លីខាងមុខ​ ។

ចំណែកប្រធានាធិបតីអាមេរិកដូណាលត្រាំវិញ​បានលើកឡើងថា អ៊ីរ៉ង់​កំពុងលេងជាមួយភ្លើង ។ រដ្ឋាភិបាលអ៊ីរ៉ង់​កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ បានប្រកាស​ថា ខ្លួន​បានចាប់ផ្ដើមចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូម លើសពី៣០០គីឡូក្រាម ដែលជាកម្រិតត្រូវ បានដាក់កំហិតនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ ការប្រកាស​បែប​នេះ បាននាំឲ្យមានការចេញព្រមាន​មួយទៀត ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា ទីក្រុងតេអេរ៉ង់កំពុងតែលេង«ជាមួយភ្លើង» ។

នេះជាការប្រកាសអំពីការវិវឌ្ឍន៍​ថ្មីៗបំផុត​ និងឆ្ពោះទៅរកការប្រឈមមុខតានតឹងដាក់គ្នា កាន់តែខ្លាំង​រវាងអាមេរិក​ និងអីរ៉ង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន​បានដកខ្លួនចេញពីកិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែរ​ជាង​មួយឆ្នាំកន្លងមក ហើយ និងប្រកាសដាក់ទណ្ឌអ៊ីរ៉ង់​ ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានថ្លែងថា អ៊ីរ៉ង់មិនបានរំលោភលើកិច្ច​ព្រមនុយក្លេអ៊ែរនោះឡើយ ហើយថា ការដែលអ៊ីរ៉ងចាប់ផ្តើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបន្ថែមនេះ ក៏ព្រោះតែខ្លួននៅមានសិទ្ធិ​ដើម្បីឆ្លើយតបការដើរចេញរបស់អាមេរិក​ពីកិច្ចព្រមពៀងនោះ ។

សារព័ត៌មានអ៊ីរ៉ង់ Fars បានផ្សាយថា ប្រទេស​នេះ​បានចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ និងស្តុកទុក​លើស​ពី​៣០០គីឡូក្រាម ដែលបានកំណត់តាមរយៈកិច្ចព្រមព្រៀង​នោះហើយ ។

ក្រុមឃ្លាំមើល​បញ្ហានុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ គឺអង្គការ​ IAEA បានបញ្ជាក់ថា ទីក្រុងតេងអ៊េរ៉ង់​បានរំលោភ​លើអ្វីដែលបាន​កំណត់នោះហើយ ។

សារព័ត៌មាន aljazeera បានផ្សាយ​កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ថា លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ នៅពេល​ត្រូវបានសួរថា តើលោក​មានបានផ្ញើលិខិតអ្វីមួយសម្រាប់អ៊ីរ៉ង់​ដែរឬទេ? លោកបានឆ្លើយថា «ទេ គ្មានលិខិតសម្រាប់អ៊ីរ៉ង់ឡើយ ។ ពួកគេ​ដឹងនូវអ្វីដែល​ពួកគេកំពុងតេធ្វើយហើយ ។ ពួកគដឹងនូវអ្វីដែល​ពួកគេកំពុងតែលេងនោះហើយ ៗខ្ញុំគិតថា ពួកគេកំពុងតែលេងជាមួយ​នឹងភ្លើង ។ ដូច្នេះ គ្មានសារអ្វីទាំងអស់សម្រាប់​អ៊ីរ៉ង់​ឡើយ» ៕


ចែករំលែក៖