អាកាសយានដ្ឋានធំជាងគេបង្អស់ នៅលើពិភពលោក គឺអាកាសយានដ្ឋាន ផ្កាយសមុទ្រ បានសាងសង់រួចរាល់ ហើយនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅចុងខែកញ្ញា ឆ្នាំ២០១៩នេះ ។ អាកាសយានដ្ឋាននេះ ត្រូវចំណាយប្រាក់សាងសង់រហូតដល់ទៅជាង ៦០ពាន់លានដុល្លារអាមេរិក ។
អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង Beijing Daxing International Airport ដោយមានរហស្សនាមថា«ផ្កាយសមុទ្រ» ដោយមានរូបរាងដូចជាផ្កាយសមុទ្រ បានត្រៀមបើកដំណើរការ ជាផ្លូវការ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ គឺនៅមុនថ្ងៃទិវាឯករាជ្យជាតិ១ តុលា ។
អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំង ចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៤ ដោយមានទីតាំងនៅចម្ងាយពីទីក្រុងប៉េកាំង៤៦គីឡូម៉ែត្រ និងចម្ងាយពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉ាកាំង ចាស់៦៧គីឡូម៉ែត្រ ។ អាកាសយានដ្ឋាន «ផ្កាយសមុទ្រ» ចំណាយប្រាក់សាងសង់ដល់ជាង៦០ពាន់លានដុល្លារ ជាអាកាសយានដ្ឋាធំបំផុតនៅក្នុងប្រទេសចិន ។
អាកាសយានដ្ឋានអន្តរជាតិខាងលើ មានផ្ទៃក្រឡាដល់ទៅជាង១លានម៉ែត្រការ៉េ ដោយមាន ផ្លូវ ហោះហើរ ដល់ទៅ៤ផ្លូវ ។ នៅពេលបើកដំណើរការនៅចុងខែកញ្ញានេះ អាកាសយាន ដ្ឋាន «ផ្កាយសមុទ្រ» នឹងក្លាយជា អាកាសយានដ្ឋានធំបំផុតនៅលើពិភពលោក ។ អាកាសយានដ្ឋាននេះ អាចទទួលអ្នកដំណើរដល់ទៅ៧២លាននាក់ ក្នុងមួយឆ្នាំ និងទំនិញ២០លានតោន ។
នៅឆ្នាំ២០៤០ អាកាសយាននេះ នឹងពង្រីកផ្លូវហោះហើរដល់ទៅ៨ផ្លូវ ក្នុងនោះមានផ្លូវហោះហើរមួយសម្រាប់យោធា ។ អាកាសយានដ្ឋាននេះ បានដាក់ប្រព័ន្ធរ៉ាដា ទំនើបអាចតាមដានទាំងអាកាសធាតុលឿនបំផុត ។
បច្ចុប្បន្ន ចិនមានអាកាសយានដ្ឋានអន្តរជាតិ ២៣៥ កន្លែង ។ តាមតួលេខរបស់ នាយកដ្ឋានអាកាសចរណ៍ចិន CAAC កាលពីឆ្នាំ២០១៩ បណ្តាអាកាសយានដ្ឋានអន្តរជាតិ នៅក្នុងប្រទេសចិន បានទទួលអ្នកដំណើរដល់ទៅ១,២ពាន់លាននាក់ កាលពីឆ្នាំ២០១៨ កើតឡើងជាង១០ភាគរយ៕