ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័រ រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ គៀបជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបើករថយន្តហាយឡេនឌ័ររេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវកៀបជាប់ទៅមុខលែងរួច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះកើតឡើងនៅវេលាម៉ោង ១១យប់ ថ្ងៃ ទី០២ ខែ កក្កដា ឆ្នាំ ២០១៩ នៅចំណុចមុខទូតជប៉ុន តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តហាយឡេនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ កណ្ដាល 2A – 9828 បើកយ៉ាងលឿនតាមបណ្ដោយផ្លូវ នរោត្តម ពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវផ្ទុះពោងកៀបជាប់ទៅមុខលែងរួច បណ្ដាលឲអ្នកបើកបររងរបួសសន្លប់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ ក៏បានស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ​


ចែករំលែក៖