ព័ត៌មានទាន់ហេតុការណ៍៖

មកបម្រើការងារជាកម្មករ មានឱកាសចាប់កូនក្រមុំអ្នកភូមិមិនគ្រប់អាយុ រំលោភសេពសន្ថវៈ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កម្មករផ្នែកដាក់លូម្នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួនប៉ុន្មានម៉ោង ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភ សេពសន្ថវៈទៅលើក្មេងក្រមុំម្នាក់ ក្នុងភូមិដែលមិនទាន់គ្រប់អាយុផងនោះ ។

តាមព័ត៌មានឲ្យដឹងថា កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ចុះឃាត់ខ្លួនភ្លាមៗ ក្រោយពីជនសង្ស័យឈ្មោះយ៉ង រតនា ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរជាកម្មករធ្វើលូ ដាក់តាមដងផ្លូវជាតិលេខ៧ ស្នាក់នៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពចាប់បង្ខំ រំលោភទៅលើជនរងគ្រោះ ឈ្មោះច.ថ.ស.ហ អាយុ១៤ឆ្នាំ ។

មន្ត្រីនគរបាលរដ្ឋបាលជប់ឲ្យដឹងថា ការឃាត់ខ្លួនជននេះធ្វើឡើងតាមលោក ហាក់ សៀកលីម ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំ ដែលជននេះត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១ និង១០នាទី រំលងអធ្រាត្រ ថ្ងៃទី២ ខែកក្ក ដា ឆ្នាំ២០១៩ នៅចំណុចភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធី ៕ វណ្ណៈ


ចែករំលែក៖