ព័ត៌មានទាន់ហេតុការណ៍៖

លិខិតឆ្លងដែនអាមេរិក​ឈរត្រឹមលំដាប់ទី​៤ប៉ុណ្ណោះ ក្នុងចំណោមលិខិតឆ្លងដែន មានឥទ្ធិពលបំផុតលើពិភពលោក

ចែករំលែក៖

អាមេរិក និងអង់គ្លេស មានលិខិតឆ្លងដែន ដែលមានឥទ្ធិពលនាពេលកន្លងមក ​ប៉ុន្តែបានត្រឹមតែលេខ ៤ប៉ុណ្ណោះ ក្នុងតារាងលិខិតឆ្លងដែន ដែលមានអំណាចបំផុតលើពិភពលោក​ ។

ក្រុមហ៊ុនប្រឹក្សា​ Henkey&Partners បានប្រកាសរបាយការណ៍ស្តីពីលិខិតឆ្លងដែន ​(​Passport) ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ។ មិនមែនអាមេរិក អឺរ៉ុប ឬអូស្ត្រាលី មានលិខិតឆ្លងដែន ដែលមានឥទ្ធិពលបំផុតនោះឡើយ គឺប្រទេសអាស៊ីទៅវិញទេ ដែលមានលិខិតឆ្លងដែន មានឥទ្ធិពលបំផុត​ គឺប្រទេស ជប៉ុន និងសឹង្ហបុរី ។

បច្ចុប្បន្នពលរដ្ឋដែលកាន់លិខិតឆ្លងដែនរបស់ ប្រទេសជប៉ុន និងសឹង្ហបុរី ​អាចធ្វើដំណើរទៅកាន់ ​១៨៩ប្រទេស នៅជុំវិញពិភពលោក មិនចំាបាច់សុំទិដ្ឋការនោះឡើយ ។ គិតដល់ពាក់កណ្តាលឆ្នាំ​២០១៩ ជប៉ុន និងសឹង្ហបុរី​​ នាំមុខជាប្រទេស ដែលមានលិខិតឆ្លងដែន មាន អំណាចបំផុត ។

លំដាប់ទីពីរ គឺប្រទេស អាល្លឺម៉ង់ ​ហ្វាំងឡង់ និងកូរ៉េខាងត្បូង ស្ថិតនៅលំដាប់ទី​២ ក្នុងតារាង លិខិតឆ្លងដែន មានឥទ្ធិពល​ ។ ប្រទេសទាំង​៣ អាចធ្វើដំណើរ បាន១៨៧ប្រទេស គឺតិចជាងប្រទេស សឹង្ហបុរី និងជប៉ុន តែ២ប្រទេសប៉ុណ្ណោះ​ ។

លំដាប់ទី​៣ គឺ ដាណឺម៉ាក Luxembourg ​ និងអ៊ីតាលី​ មានលិខិតឆ្លងដែនអាចធ្វើដំណើរ បាន​១៨៦ប្រទេស​ ។ ចំណែកលំដាប់ទី​៤ គឺអាមេរិក និងអង់គ្លេស ។ ដោយឡែក ប្រទេសដែលមានលិខិតឆ្លងចុងក្រោយគេបង្អស់ គឺប្រទេស អាហ្វហ្គានីស្ថាន អាចធ្វើដំណើរបាន​២៥ប្រទេសតែប៉ុណ្ណោះ ៕


ចែករំលែក៖