អាមេរិក និងអង់គ្លេស មានលិខិតឆ្លងដែន ដែលមានឥទ្ធិពលនាពេលកន្លងមក ប៉ុន្តែបានត្រឹមតែលេខ ៤ប៉ុណ្ណោះ ក្នុងតារាងលិខិតឆ្លងដែន ដែលមានអំណាចបំផុតលើពិភពលោក ។
ក្រុមហ៊ុនប្រឹក្សា Henkey&Partners បានប្រកាសរបាយការណ៍ស្តីពីលិខិតឆ្លងដែន (Passport) ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ។ មិនមែនអាមេរិក អឺរ៉ុប ឬអូស្ត្រាលី មានលិខិតឆ្លងដែន ដែលមានឥទ្ធិពលបំផុតនោះឡើយ គឺប្រទេសអាស៊ីទៅវិញទេ ដែលមានលិខិតឆ្លងដែន មានឥទ្ធិពលបំផុត គឺប្រទេស ជប៉ុន និងសឹង្ហបុរី ។
បច្ចុប្បន្នពលរដ្ឋដែលកាន់លិខិតឆ្លងដែនរបស់ ប្រទេសជប៉ុន និងសឹង្ហបុរី អាចធ្វើដំណើរទៅកាន់ ១៨៩ប្រទេស នៅជុំវិញពិភពលោក មិនចំាបាច់សុំទិដ្ឋការនោះឡើយ ។ គិតដល់ពាក់កណ្តាលឆ្នាំ២០១៩ ជប៉ុន និងសឹង្ហបុរី នាំមុខជាប្រទេស ដែលមានលិខិតឆ្លងដែន មាន អំណាចបំផុត ។
លំដាប់ទីពីរ គឺប្រទេស អាល្លឺម៉ង់ ហ្វាំងឡង់ និងកូរ៉េខាងត្បូង ស្ថិតនៅលំដាប់ទី២ ក្នុងតារាង លិខិតឆ្លងដែន មានឥទ្ធិពល ។ ប្រទេសទាំង៣ អាចធ្វើដំណើរ បាន១៨៧ប្រទេស គឺតិចជាងប្រទេស សឹង្ហបុរី និងជប៉ុន តែ២ប្រទេសប៉ុណ្ណោះ ។
លំដាប់ទី៣ គឺ ដាណឺម៉ាក Luxembourg និងអ៊ីតាលី មានលិខិតឆ្លងដែនអាចធ្វើដំណើរ បាន១៨៦ប្រទេស ។ ចំណែកលំដាប់ទី៤ គឺអាមេរិក និងអង់គ្លេស ។ ដោយឡែក ប្រទេសដែលមានលិខិតឆ្លងចុងក្រោយគេបង្អស់ គឺប្រទេស អាហ្វហ្គានីស្ថាន អាចធ្វើដំណើរបាន២៥ប្រទេសតែប៉ុណ្ណោះ ៕