ព័ត៌មានទាន់ហេតុការណ៍៖

ពស់ថ្លាន់១ក្បាល ត្រូវប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យអាជ្ញាធរសង្កាត់ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋចាប់បាន ពស់ថ្លាន់១ក្បាល ហើយបានយកមកប្រគល់ ឲ្យអាជ្ញាធរសង្កាត់ទុកប្រគល់បន្តទៅឲ្យខាងមន្ត្រីអភិរក្សសត្វព្រៃ យកទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅកាលពីព្រឹក ថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០១៩ ។

ក្រោយពីចាប់សត្វពស់ថ្លាន់ បានមួយក្បាល ពលរដ្ឋនាំគ្នាយកទៅប្រគល់ ជូនអាជ្ញាធរសង្កាត់ភ្នំពេញថ្មី ដើម្បីរង់ចាំខាងអង្គការអភិរក្សសត្វព្រៃ មកទទួលយកទៅរក្សាទុក ទីកន្លែងមានសុវត្ថិភាព ចៀសវាងធ្លាក់ទៅលើ ដៃជនខិលខូច យកទៅធ្វើជាជំនួញ ជួញដូរសត្វព្រៃដោយខុសច្បាប់ ។

អាជ្ញាធរបន្តថា ពស់ថ្លាន់ទាំងនេះ ដោយ សារអស់ទីជម្រក រស់នៅតាមដីវាលទំនេរ ដីឡូត៍ ប្រឡាយ មួយចំនួនត្រូវបាន ចាក់ដីលុបបំពេញ សាងសង់សំណង់ផ្សេងៗ ទើបសត្វពស់ទាំងនោះ អស់ជម្រក វារចេញឡើងចូលផ្ទះប្រជាពលរដ្ឋ ឃើញ ក៏ចាប់រួចយកមកប្រគល់ ឲ្យអាជ្ញាធរសង្កាត់ភ្នំពេញថ្មីកាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ។

កន្លងមកព ស់ថ្លាន់ចំនួន ៤៥ ក្បាលហើយ ត្រូវបានអាជ្ញាធរសង្កាត់ប្រគល់ឲ្យខាងមន្ត្រីអភិរក្សសត្វព្រៃ យកទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅផងដែរ ៕ តុង សីហា


ចែករំលែក៖