ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញអណ្តែតទឹក សមត្ថកិច្ចកំពុងស្រាវជ្រាវមូលហេតុ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹក មានវ័យប្រហែលជាង៣០ឆ្នាំ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអ៊ីប៊ុ ឃុំស្តៅ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាៈ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ គេបានប្រទះឃើញសាកសពអណ្តែត មកទើរ នៅចំណុចខាងលើ ត្រូវបានពលរដ្ឋឃើញ រួចរាយការណ៍មកសមត្ថកិច្ចចុះស្រាវជ្រាវ ។

តាមការបញ្ជាក់របស់សមត្ថកិច្ច បានបន្តទៀតថា សាកសពមានឈ្មោះ អ៊ុប ផែន ភេទប្រុស អាយុ៣៥ឆ្នាំ បានបាត់ខ្លួនកាលពីរថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពេលកើតហេតុ រំលងមួយថ្ងៃ ទើបគេប្រទះឃើញ្លាប់អណ្តែត មកទើរនៅមាត់កំពង់ទឹកខាងលើ ។ ក្រោយពីការពិនិត្យធ្វើកោសល្យវិច័យរបស់គ្រូពេទ្យជំនាញ មណ្ឌលសុខភាពស្រុកមក បានឲ្យដឹងថា ជនរងគ្រោះមានស្នាម ដាច់រលាត់ជាំថ្ងាស់ ស្តាំ និងក្បាលខាងស្តាំ ជាំហើម ទ្រុត ។ សាកសពសអាចប៉ះនឹងវត្ថុរឹង ទើបបណ្តាលឲ្យស្លាប់ ។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ចអាចជាករណីឃាតកម្ម ឬជារឿងគំនុំ សម្លាប់រួចយកសាកសព ទម្លាក់ទឹក បំបាត់ដាន ។ ជុំវិញរឿងខាងលើ សមត្ថកិច្ចកំពុងស៊ើបអង្គេត និងស្រាវជាវបន្ត ។ បច្ចុប្បន្នសាកសពត្រូវបាន ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ មាស សុផាត


ចែករំលែក៖