ព័ត៌មានទាន់ហេតុការណ៍៖

ការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន ចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវ សង្ស័យបម្រើដោយអនីតិជន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌបឹងកេងកង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កោសជប់ម៉ាស្សា១ម៉ឺនរៀល មានបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំង១ម្នាក់ នារីរងគ្រោះចំនួន៦នាក់ ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ២ និង០០នាទីរសៀលនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ២២B ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការចុះដឹកនាំបញ្ជាផ្ទាល់ ពីលោកស្រី ស៉ឺ វណ្ណនី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ។

នគរបាលបានអោយដឹងថា ស្រ្តីម្ចាស់ទីតាំងមានឈ្មោះ ង្វៀង ធីងូធី ភេទស្រី អាយុភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ២២B ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថាទីតាំងម៉ាស្សាកោសជប់ យីហោ កោសជប់ម៉ាស្សា១ម៉ឺនរៀល ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង៩ព្រឹក រហូតដល់យប់ជ្រៅរំលងអាធ្រាតដោយមាននារីក្មេងចំនួន៦នាក់ ដោយសង្ស័យជាអនីតិជន ចំនួន២នាក់ រងចាំភ្ញៀវ មកម៉ាស្សាធម្មតាតម្លៃ១ម៉ឺនរៀល រយៈពេល១ម៉ោង និងរួមភេទ តម្លៃចាប់ពី ១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយដង ។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះផងដែរកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ៧នាក់ក្នុងនោះនារីរងគ្រោះចំនួន ៦នាក់ ស្រ្តីម្ចាស់ទីតាំងម្នាក់ និងដកហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនធំ ផងដែរ បាននាំយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖