ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញវិលត្រឡប់មកដល់កម្ពុជាវិញដោយសុវត្ថិភាព

ចែករំលែក៖

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំ “ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩” នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស និងការប្រកាសចេញជាផ្លូវការនូវ “យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ហើយនិងបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ឋិមនុស្ស UN ប្រកបដោយជោគជ័យបំផុតក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។

ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន សរសេរថា “សូមអរគុណបងប្អូនខ្មែរនៅអឺរ៉ុបទាំងអស់ ដែលបានមកទទួលស្វាគមន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី យ៉ាងកុះករនៅទីក្រុងហ្សឺណែវដែលបង្ហាញនូវការគោរពស្រឡាញ់ គាំទ្រ និងជឿជាក់ឥតងាករេចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនពិតរហូតមកដល់សព្វថ្ងៃ ។ សូមជូនពរបងប្អូនជនរួមជាតិទាំងអស់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា”៕ ចេស្តា


ចែករំលែក៖