ព័ត៌មានទាន់ហេតុការណ៍៖

ទាល់តែអ្នកកាសែតហៅចាប់ ទើបស្ទុះស្ទារ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ឈើដុល១៩៦កំណាត់ ត្រូវបានរឹបអូសបន្ទាប់ពីអ្នកកាសែតរាយការណ៍ ហៅសមត្ថកិច្ច និងអាជ្ញាធរដែលមានកម្លាំងចម្រុះបង្ក្រាប ដកនាំដោយលោក មួង ធី អភិបាលស្រុក ហើយប្រគល់ឲ្យខាងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ម្ចាស់មូលដ្ឋានចាត់ការបន្ត ។

ការបង្ល្រាបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៥ កក្កដា ឆ្នាំ២០១៩ ដោយកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោក មួង ធី អភិបាល នៃគណៈអភិបាលស្រុកឱរ៉ាល់ ជាប្រធានគណបញ្ជាការឯកភាពស្រុក ។

ប្រភពបានឲ្យដឹងថា មុនពេលបង្ក្រាបគឺមានក្រុមអ្នកកាសែតមួយក្រុម ដែលជំនាញប្រមាញ់បទល្មើសបានរាយការណ៍ ទៅថ្នាក់ដឹកនាំខេត្ត សុំចំណាត់ការបង្ក្រាប បន្ទាប់ពីប្រទះឃើញគំនរឈើជាច្រើនកំណាត់ដែលឈ្មួញលាក់ទុក ចំណុចក្នុងព្រៃខាងក្រោយផ្ទះ ប្រជាពលរដ្ឋ (គ្មានម្ចាស់) ស្ថិតនៅភូមិតេះ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលមានឈើជ្រុង និងកូនក្រឡឹង ប្រភេទ ផ្ចឹក សុក្រំ តាសេក ពពេល ចំនួន១៩៦កំណាត់ ស្មើរ ៤,៣១៩ ម៉ែត្រគូប ។

ក្រោយរាយការណ៍ គេឃើញលោក មួង ធី អភិបាលស្រុកដឹកនាំកម្លាំងចុះទៅកាន់ទីតាំងខាងលើដែរ រួមមានប៉េអឹម និងបរិស្ថានដែលសុទ្ធសឹងជាម្ចាស់ដែនដីតែម្តង ។

បើតាមប្រភពក្រៅផ្លូវការ គឺឈើទាំងនេះ មានម្ចាស់ឈ្មោះ ចិន កូនយាយប៉ុស្តិ៍ច្បារមន ដែលជាឈ្មួញឈើយូរលង់ណាស់មកហើយ មិនដែលត្រូវបានខាងប៉េអឹម និងខាងដែនជំរកបង្ក្រាបបានម្តងណាឡើយ ។

បច្ចុប្បន្ន ឈើទាំងអស់ដឹ កយកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលជាម្ចាស់ដែនដីដើម្បីចាត់ការតាមនីតិវិធី ។

មានការរិះគន់ផងដែរថា ទាំងអាជ្ញាធរ និងជំនាញ ជាពិសេខាងដែនជំរកតែម្តង មិនដែលមានសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើនេះបានម្តងណាឡើយ ។ បើបង្ក្រាបវិញ ភាគច្រើនទាល់តែអ្នកកាសែតរាយការណ៍ទៅថ្នាក់ដឹកនាំខេត្ត ទើបគេឃើញអស់លោកស្ទុះស្ទារចូលរួមបង្ក្រាប ៕ សេនាស័ក្តិ


ចែករំលែក៖