ខេត្តកំពង់ឆ្នាំង៖ ជនដៃដល់ប្លន់អ្នកម៉ូតូឌុប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយក្រោយពីធ្វើសកម្មភាពប្លន់ជនរងគ្រោះអស់រយៈពេល៣ថ្ងៃ ។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងជាង២រសៀល ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្នុងករណីប្លន់ មានឈ្មោះ មុំ សុខន ភេទប្រុស រស់ នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យក្រោយពីធ្វើសកម្មភាប្លន់បានសម្រេចរួច ជនសង្ស័យបានយកម៉ូតូដែលប្លន់់បានទៅទុកនៅក្នុងផ្ទះរបស់ពួកខ្លួន ក្រោយពីទុកម៉ូតូហើយស្ងាត់បន្តិច ជនសង្ស័យ បានយកម៉ូតូដែលប្លន់បាននេះមករត់ម៉ូតូឌុប ។ ក្រោយពីសមត្ថកិច្ចបានស្រាវជ្រាវតាមជំនាញរួចមក និងនបានកំណត់មុខសញ្ញាជនសង្ស័យនឹងបានឈានទៅឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ម៉តូ១គ្រឿងដែប្លន់បានតែម្តង ។ ជនសង្ស័យត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តតាមនីតិវិធី ។ ខណៈដែលគេបានយកម៉ូតូដែលប្លន់បាន ទៅរក្សាទុកនៅលើផ្ទះរបស់គេ ហើយថែមទាំងឆ្លៀតរត់ឌុបទៀតផង ។
គួរបញ្ជាក់ថា កាលពីវេវលាម៉ោង ១០ព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០១៩ នៅត្រង់ចំណុចព្រៃរណ្ដៅថ្ម ស្ថិតក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង មានករណីប្លន់អ្នករត់ម៉ូតូឌុប បានសម្រេច ជនគ្រោះបានរងរបួសធ្ងន់ ក្រោយពីជនសង្ស័យយកកាំបិតចាក់មកលើភ្នែក និង ដៃ ៕ ចន្ថា