ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារកុមារាម្នាក់អាយុ១១ឆ្នាំ ដែលធ្លាក់ពីលើដើមចាន់បណ្ដាលឲ្យស្លាប់ កំពុងសូមអំពាវនាវរកសប្បុរសជនឲ្យជួយ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីមានករណីក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ឡើងដើមចាន់ បណ្ដាលឲ្យធ្លាក់មកក្រោមរងរបួសធ្ងន់ ហើយបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្ដែជាអកុសលបានបាត់បង់ជីវិត ស្ថិតនៅចំណុចភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីព្រលប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ឥឡូវនៅថ្ងៃទី៩ ខែកក្កដា នេះ ក្រុមគ្រួសារកំពុងអំពាវនាវរកសប្បុរសធម៌ឲ្យជួយ ខណៈកំពុងតែខ្វះខាតជីវភាព ។

ក្រុមគ្រួសារបានប្រាប់ឲ្យដឹងថា សពក្មេងប្រុសមានឈ្មោះ បុល ម៉ារ៉ាយុ អាយុ១១ ឆ្នាំ មុខរបរ សិស្សថ្នាក់ទី៣​ ស្នាក់នៅភូមិនម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

តាមសម្ដីលោកយាយ អឹម​ វណ្នី អាយុ៦៣ ឆ្នាំ ដែលត្រូវជាជីដូងបានប្រាប់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានបងប្អូន៣នាក់​ហើយក្មេងរងគ្រោះជាកូនទី២ហើយគាត់ចញ្ចឹងតាំងពីតូចដោយឪពុកម្ដាយលែងគ្នា​រួចចុះចោលទុកឲ្យគាត់ជឆអ្នកមើលថែរ ។ គាត់បានបន្តទៀតថា​ មុនពេលកើតហេតុក្មេងប្រុសរងគ្រោះ និង ក្មេងប្រុសម្នាក់ផ្សេងទៀតបានឡើងទៅបេះផ្លែដើមចាន់ ទាំង២នាក់ ស្រាប់តែមួយសន្ទុះក្រោយមកក្មេងប្រុសរងគ្រោះបានធ្លាក់ចុះមកក្រោយបណ្ដាលឲ្យបោកក្បាល និងរបងថ្ម រងរបួសធ្ងន់ ។

ប្រភពដដែលបានបន្ដទៀតថា ដោយឃើញស្ថានភាពរបួសធ្ងន់ធ្ង ប្រជាពលរដ្ឋក៏នាំគ្នាលើកក្មេងប្រុសរងគ្រោះយកទៅកាន់មន្ទីរពេទ្យខ្មែរសូវៀត ហៅ ពេទ្យ រ៉ុស្សី មូលហេតុជនរងគ្រោះជាក្មេងទើបមន្ទីរពេទ្យ ខ្មែរសូវៀត បញ្ជូនក្មេងប្រុសរងគ្រោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយសង្គ្រោះ ប៉ុន្ដែជាអកុសលនៅវេលាម៉ោង ១០ យប់ថ្ងៃ ខែ ឆ្នាំដដែលក្មេងប្រុសបានស្លាប់បាត់បង់អាយុជីវិត ។

ក្រោយពេលក្មេងប្រុសរងគ្រោះស្លាប់ក្រុមគ្រួសារបានយកសាកសពមកធ្វើបុណ្យនៅក្នុងវត្ដសំបួរមាស ។ ក្នុងពិធីបុណ្យសពក្មេងប្រុសនោះក្រុមគ្រួសារដោយមានជីវិភាពខ្វះខាតបានអំពាវនា ដល់សប្បុជនដែលមានសណ្ដានចិត្ដជួយឧបត្ថម្ភជាថវិកាក្នុងពិធីបុណ្យសពផង ៕ ភារ៉ា ដង្កោ


ចែករំលែក៖