ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិបត្តិការ​២៤ម៉ោង សម្លាប់ខ្មាន់កាំភ្លើងជាង​៧០នាក់ នៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

ការប៉ះទង្គិចគ្នា រវាងទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមឧទ្ទាមប្រដាប់អាវុធនៅតែបន្តកើនឡើងជាញឹកញាប់ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។

លោក Mohammed Zahir Musadiq មន្ត្រីនៅក្នុងតំបន់បានថ្លែងថា កាលពីថ្ងៃទី១០ ខែកក្កដា ការប្រយុទ្ធ​កើតឡើងនៅស្រុក Argo ភាគខាងជើង​ខេត្ត Badakhshan វេលាព្រឹក ហើយការប្រយុទ្ធនៅទីនោះ ពួកជីវពល​តាលីបង់​២នាក់ និង​ប៉ូលិស​២នាក់​បានស្លាប់ ខណៈ៦នាក់ទៀត មានប៉ូលិស​៤នាក់​រងរបួសធ្ងន់ធ្ងរ ។

លោក Nasrat Rahimi អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃអះអាងថា អំឡុងពេលនោះដែរ កងកម្លាំងរដ្ឋាភិបាល​ប្រតិបត្តិការ​ប្រឆាំងពួកជីវពល​តាលីបង់​នៅក្នុងស្រុក Tala-o-Barfak ខាងជើងខេត្ត Baghlan សម្លាប់​ឧទ្ទាម​ប្រដាប់អាវុធ​៦នាក់ និងរបួស​៩នាក់ផ្សេងទៀត ។ កងទ័ពរដ្ឋាភិបាល​ក៏បានសម្លាប់​ឧទ្ទាមតាលីបង់​៣នាក់ និងរបួស​១៣នាក់ នៅខេត្ត Sari Pul ភាគខាងជើង​អាហ្វហ្គានីស្ថាន​ផងដែរ​ តាំងពីថ្ងៃទី៩ ខែកក្កដា ។

មន្ត្រីសន្តិសុខ​​បញ្ជាក់ថា សរុប​ឧទ្ទាម​៤៤នាក់​ត្រូវបានសម្លាប់​នៅ​ Kandahar និងនៅជិតតំបន់ Uruzgan ព្រមទាំងនៅខេត្ត Daikundiផងដែរ អំឡុងពេល​២៤ម៉ោង​ ប្រតិបត្តិការរបស់កងកម្លាំងរដ្ឋាភិបាល ។ នៅស្រុក Imam Sahib ភាគខាងជើង​ខេត្ត Kunduz ក្រុមឧទ្ទាម​តាលីបង់​២០នាក់ទៀត​ត្រូវបានសម្លាប់ និងរបួស​១០នាក់​​កាលពីថ្ងៃទី៩ ខែកក្កដា ។

លោក Khan Mohammad Daneshjo អ្នកសង្កេតការណ៍​ស្ថានការណ៍​នៅអាហ្វហ្គានីស្ថាន​បញ្ជាក់ថា ទាំងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមតាលីបង់​បានបង្កើនសកម្មភាព​វាយប្រហារ​ដណ្តើមទីតាំងគ្រប់គ្រងធំទូលាយ​រៀងៗខ្លួន ខណៈដែល​កិច្ចពិភាក្សា​សន្តិភាពដោយផ្ទាល់រវាង​ភាគីទាំងពីរ ត្រូវបានរំពឹងថា នឹងកើតឡើង​នៅអំឡុងខែខាងមុខ ៕


ចែករំលែក៖