ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈប្រពន្ធគេ តែមិនបានសម្រេច ត្រូវប្តីនាងឃើញទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧ និង០០នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង០០នាទី នៅចំណុចក្នុងបន្ទប់សាលាវិចិត្រសិល្បៈ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យមានឈ្មោះ ផន រ៉ន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់សាលាវិចិត្រសិល្បៈ ស្នាក់នៅក្នុងការដ្ឋានសំណង់សាលាវិចិត្រសិល្ប ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ ក ល.ខ.ណ អាយុ២៧ឆ្នាំ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើរហេតុ ជនរងគ្រោះ កំពុងដេកក្នុងបន្ទប់នៅចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យខាងលើ ដើរមកបើកទ្វារបន្ទប់ដេករបស់ជនរងគ្រោះ ធ្វើសកម្មភាពចាប់ជនរងគ្រោះរំលោភ តែត្រូវប្តីរបស់ជនរងគ្រោះ ឃើញហេតុការណ៍ ក៏បានឃាត់នាំខ្លួនជនសង្ស័យប្រគល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីសាកសួរតែម្តង រួចជនរងគ្រោះបានដាក់ពាក្យពណ្តឹងចោទប្រកាន់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា