ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ជិះមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរសព្ទ័ពី នារីម្នាក់កំពុងជិះម៉ូតូកង់បី មិនបានសម្រេចភ្លាត់ស្នៀតបណ្តាលឲ្យដួលម៉ូតូ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់បានម្នាក់ រួមនឹងម៉ូតូមួយគ្រឿង ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខរោងបុណ្យមួយកន្លែង តាមបណ្តោយផ្លូវSOS ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែរត្រូវចាប់ខ្លួន មានឈ្មោះមាស ម៉ាយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយម្តាយ ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែបក្ខពួកម្នាក់ទៀត ឈ្មោះឧត្តម រត់គេចខ្លួនបាត់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ ដឹងថា មុនកើតហេតុគេឃើញនារីម្នាក់ជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ធ្វើដំណើរទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សង់ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-5825 ជិះមកពីក្រោយ រួចធ្វើសកម្មភាពឆក់ទូរសព្ទ័មិនបានសម្រេច ត្រូវជនជនរងគ្រោះស្រែកថា ចោរៗបណ្តាលជនសង្ស័យភ័យស្លន់ស្លោ រេចង្កូតប៉ះជាមួយម៉ូតូកង់បីដួលត្រូវប្រជាពលរដ្ឋដែលកំពុងចូលរួមនៅក្នុងពិធីបុណ្យនាំគ្នាព័ទ្ធចាប់បានម្នាក់ រួម នឹងម៉ូតូមួយគ្រឿងប្រគល់ជូនសមត្ថកិច្ចភ្លាមៗ ចំណែកបក្ខពួកម្នាក់ទៀត រយគេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នជនសង្ស័យរួម នឹងម៉ូតូមួយគ្រឿងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋភ្នំពេញថ្មី រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ ៕ តុង សីហា