ខេត្តឧត្ដរមានជ័យ៖ នៅវេលាម៉ោង១០ និង៣៥នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ លោកប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជយ័ រួមដំណើរដោយថ្នាក់ដឹកនាំខេត្ត ស្រុក ជាច្រើនរូបបានអញ្ចើញចុះពិនិត្យទីតាំងចុះយន្តហោះរបស់លោកទេសរដ្ឋមន្ត្រីគន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជយ័ ក្នុងដំណើរអញ្ចើញរបស់លោកទេសរដ្ឋមន្ត្រី ចុះពិនិត្យផ្ទាល់ដំណាំស្រូវរបស់ពលរដ្ឋដែលកំពុងប្រឈមបញ្ហារាំងស្ងួត និងដើម្បីរកវិធីសាស្ត្រដោះស្រាយបន្ទាន់មួយជួយ សង្គ្រោះដំណាំស្រូវរបស់ បងប្អូនប្រជាពលរដ្ឋនៅស្រុកចុងកាល់ដែល កំពុងប្រឈមបញ្ហាខ្វះខាតទឹក ផងដែរ ។
តាមការបញ្ជាក់របស់លោកញឺន កួន ប្រធានមន្ទីរធនធានទឹកខេត្តឧត្តរមានជយ័បានឲ្យដឹងថា ក្រុមការងាររបស់មន្ទីរ បានយកម៉ាសុីនបូមទឹក សង្គ្រោះស្រូវជូនពលរដ្ឋរយៈពេល៤ថ្ងៃមកហើយ នៅចំណុចឃុំជើងទៀន ស្រុកចុង កាល់ ហើយនឹងបន្តបូមទឹកដាក់គ្រប់ទីកន្លែងដទៃទៀត បើសិនប្រជាកសិករជួបបញ្ហារាំងស្ងួតប៉ះពាល់ដំណាំស្រូវរបស់ពួកគាត់ ៕ ប៉ែន នួន