ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប្រចាំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) បានជំរុញឲ្យនាយ ពលទាហាន យោធាចារ្យ និងគណៈគ្រប់ គ្រងសាលាហ្វឹកហ្វឺនជំនាញរថក្រោះ រថពាសដែក និងបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ បន្តពង្រឹងការសាមគ្គី ភាពឯកភាពផ្ទៃក្នុង ស្មោះត្រង់ចំពោះ ជាតិសាសនា ព្រះមហា ក្សត្រ និងការគាំទ្រ គ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល គឺជាភាពជោគជ័យក្នុងការទទួលបានសុខសន្តិភាព និងរីកចំរើនរយះពេលកន្លងមក ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង និងជានាយ សេនាធិការចំរុះ ថ្លែងដូច្នេះក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ននាយ ទាហានរងជំនាញរថក្រោះ រថពាសដែក ឆ្នាំ២០១៩ នៅឯសា លាហ្វឹកហ្វឺនជំនាញរថក្រោះ រថពាសដែក ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃព្រហស្សត្តិ៍ ២រោជ ខែ អាសាឍ ឆ្នាំកុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ។

លោកឧត្តមសេនីយ៍ ឯក ឡាញ់ កៅ នាយរងសេនាធិការចម្រុះ (ខ.ភ.ម) និងជាមេបញ្ជា ការ បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជា ការ គូសបញ្ជាក់ក្នុងរបាយ ការណ៍ថា: វគ្គហ្វឹកហ្វឺនបំប៉ននាយ ទាហានរងជំនាញរថក្រោះ រថពាសដែកឆ្នាំ២០១៩ បញ្ជា ការ ដ្ឋានរថក្រោះ សហការជាមួយសាលាហ្វឹកហ្វឺនជំនាញរថ ក្រោះ រថពាសដែក ដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉ននាយ ទាហានរងជំនាញរថក្រោះ រថពាសដែក សម្រាប់ឆ្នាំ ២០១៩ មួយវគ្គ មានសិក្ខាកាមចូលរួមសរុប ២៨៥ នាក់ ក្នុងនោះមានយោធារ្យ និងអ្នកបម្រើការចំនួន ៣៥នាក់ ប្រើប្រាស់ពេលហ្វឹកហ្វឺន ៣ខែ លើខ្លឹមសារមេរៀន អប់រំចិត្តសា ស្ត្រ លំហាត់របៀប យុទ្ធវិធីរថក្រោះ រថពា សដែក.សព្វាវុធលើរថក្រោះ រថពាសដែកបច្ចេ ក ទេសរថក្រោះ រថពាសដែក មុខវិជ្ជាបើកបររថក្រោះ រថពាស ដែក ជំនាញប្រើប្រាស់វិទ្យុទាក់ទងលើរថក្រោះ រថពាសដែក និងការងារសេនាធិការ ហ្វឹកហ្វឺនជំនាញរថក្រោះរថពាសដែក ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការ ពារជាតិ អគ្គមេបញ្ជាការនៃ(ខ.ភ.ម) និងបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជា ការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអ នុវត្តតួនា ទី និងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ក្នុងការរៀបចំឲ្យមានវគ្គហ្វឹកហ្វឺនជំនាញរថក្រោះ រថពាស ដែកឲ្យ(ខ.ភ.ម) រហូតមក និងសូមគាំទ្រលើកទឹកចិត្ត ឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និងប្រជាជននៃយើង ។

ជាពិសេសចំពោះការងារហ្វឹកហ្វឺនផ្ទាល់ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានរថក្រោះ ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភា ព គុណភាព ប្រយុទ្ធ ត្រៀមប្រយុទ្ធដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ព នៅពេលហ្វឹកហ្វឺន ធានាសន្តិ សុខ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈគ្រឿងបំពាក់ ឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់ការកសាងធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ជូនជាតិមាតុភូមិ ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត ៕ សុខដុម


ចែករំលែក៖