ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីសង្ឃចាប់ផ្សឹក ភិក្ខុ កក្កដា សោភ័ណ្ឌ ដែលក្លែងថាគេប្លន់សម្លាប់បំពុលសង្គម

ចែករំលែក៖

ភ្នំពេញ៖ ក្រោយមានការរិះគន់ខ្លាំងក្លាពីសំណាក់មហាជន រួចមក , ភិក្ខុ កក្កដា សោភ័ណ្ឌ ដែលមានចរិតដូចភេទទី៣ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបញ្ហាកន្លងមកតាមរយៈរូបភាពក្លែងបន្លំ ថាមានគេធ្វើឃាត បំពុលព័ត៌មានសង្គម នោះ គឺត្រូវបានមន្រ្តីសង្ឃសាលាអនុគណខណ្ឌដូនពេញ និមន្តមកដោះស្រាយ តាមធម៌វិន័យ រួចរាល់ជាស្ថាពរហើយ ។

សាលាគណរាជធានីភ្នំពេញ ចេញផ្សាយកាលពីយប់ថ្ងៃទី២១ ខែកក្កដា ថា ជាលទ្ធផល ភិក្ខុកក្កដា សោភ័ណ្ឌ បានលាចាកសិក្ខាបទ ឬ សឹក រួចរាល់ហេីយ តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន ចំពោះព្រះភក្រ្ត ព្រះមន្រ្តីសង្ឃ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម Facebook ថា ភិក្ខុ កក្កដា សោភ័ណ្ឌ ត្រូវបានគេប្លន់សម្លាប់ជាមួយរូបភាពជាច្រើនសន្លឹក។ ក្រោយមកទើបមានការបញ្ជាក់ថា រូបភាពទាំងនោះ គ្រាត់តែជារូបភាពសម្តែងក្នុងវីដេអូអប់រំមួយដែលថតនៅក្នុងខេត្តសៀមរាបតែប៉ុណ្ណោះ ៕ ចេស្តា


ចែករំលែក៖