ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាចាប់រំលោភនារីចុងភៅជាប្រពន្ធរបស់គេ បានសម្រេច២ដង ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជាបុគ្គលិកលក់ផ្លែឈើបានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់ជាចុងភៅបានសម្រេចរហូតទៅដល់២ដង​បន្ទាប់ពីចប់កម្មវិធីជប់លៀង ហើយត្រូវនគរបាលឃាត់ខ្លួនយកទៅសាកសួរ ។
ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ​ឆ្នាំ២០១៩​ នៅចំណុចក្រុមហ៊ុនលក់ផ្លែឈើមួយកន្លែង​ ផ្ទះលេខ៩២ ភូមិ៧ តាមបណ្តោយផ្លូវលេខ២៣០​ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ​ ខណ្ឌទួលគោក​ ។
ស្ត្រីរងគ្រោះ អាយុ ៣៤ឆ្នាំ មុខចុងភៅ ស្នាក់នៅ ផ្ទះជួល ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនសង្ស័យ មានឈ្មោះ ជា សីហាក់ ភេទប្រុស អាយុ២២ ឆ្នាំស្នាក់នៅកន្លែងធ្វើការ សង្កាត់ផ្សារដើមគរ និងស្រុកកំណើត ភូមិអូខ្ជាយ ឃុំព្រែកព្រះស្តេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា​ នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ​ឆ្នាំ២០១៩​ ក្រុមហ៊ុនបានធ្វើកម្មវិធីជប់លៀងកូនចៅ ដោយមានការផឹកស៊ីផងដែរ ។ ក្រោយមក ជនរងគ្រោះបានឡើងទៅសម្រាកនៅបន្ទប់ខ្លួនបាត់ ។
សាក្សីបានបន្តថា​ បន្ទាប់មកជនសង្ស័យបានឆាយតាមហ្វេសប៊ុកទៅជនរងគ្រោះដើម្បីហៅមកធ្វើទឹកជ្រលក់ឲ្យមេ តែនាងមិនព្រមចុះមក ស្រាប់តែជនសង្ស័យឡើងទៅដល់បន្ទប់ឃើញទំនង ក៏ចាប់រំលោភរហូតបានសម្រេច២ដង រួចជនសង្ស័យក៏ចុះមកដេកនៅខាងក្រោម ធ្វើដូចមិនដឹងរឿងអី ។
សាក្សីបានបន្តទៀតថា​ បន្ទាប់មកនារីរងគ្រោះក៏បានខលហៅប្តីរបស់ខ្លួនមកដល់ក្រុមហ៊ុន និងប្តឹងនគរបាលឃាត់ខ្លួនជនសង្ស័យតែម្តង ។
បច្ចុប្បន្ន​ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​

ចែករំលែក៖