ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធប្រើដុំថ្មគប់ និងយកខ្សែក្រវាត់វាយប្លន់យកម៉ូតូមិនបានសម្រេច ចំនួន៣ករណី ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញាប្រើដុំថ្មគប់ និងយកខ្សែក្រវាត់វាយប្លន់យកម៉ូតូជាច្រើនលើកតែមិនបានសម្រេច ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ក្រោយសាកសួរបញ្ចប់នីតិវិធី ។

យោងតាមមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (យកដុំថ្មគប់ និងយកខ្សែក្រវាត់វាយយកម៉ូតូមិនបានសម្រេច) ចំនួន៣ករណី កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ។

ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា(យកដុំថ្មគប់ចំក្បាលជនរងគ្រោះបណ្តាលឲ្យរងរបួស យកម៉ូតូមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខសាលារៀនចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្រុម១៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២ និង០០នាទីទៀបភ្លឺ ។

ជនរងគ្រោះ ឈ្មោះ វ៉ន ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៧៩អា ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ ជាងជួសជុលទូរស័ព្ទ រងរបួសបែកក្បាល ពីក្រោយធ្ងន់ ។

ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា(យកដុំថ្មគប់ និងយកខ្សែក្រវាត់វាយយកម៉ូតូចំនួន ០២ គ្រឿង មិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខគ្លីនិចចាក់អង្រែក្រោមផ្ទះលេខ៥៦ ផ្លូវជាតិលេខ២ ក្រុម១២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ០៥ និង ១០ នាទីព្រឹក

ជនរងគ្រោះ ឈ្មោះ ចៅ សុផាន់ណា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិទួលត្នោត ឃុំគរគី ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរ សន្តិសុខ និងឈ្មោះ ជូ វណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរស្នាក់នៅបុរីពីភពថ្មី ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សន្តិសុខ ចុះថ្ងៃទី ០១ ខែ កក្កដាឆ្នាំ ២០១៩ ។

ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា(យកដុំថ្មគប់យកម៉ូតូមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខប៉ុស្តិ៍នគរបាល រដ្ឋបាលចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្រុម២១ ភូមិទួលរកា១សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង០១ និង៤០នាទី ។

ជនរងគ្រោះឈ្មោះ ប៊ែល គឹមហោ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរស្នាក់នៅផ្ទះលេខ២៥ ផ្លូវលំ ក្រុម២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស ។

ជនសង្ស័យទាំង៤នាក់នេះ ៖ទី១-ឈ្មោះ ទូច ប្រុស ភេទប្រុស អាយុ២២ឆ្នាំជនជាតិ ខ្មែរ មុខរបរ លក់ខោអាវ ស្នាក់នៅផ្ទះលេខ៤៦២ ផ្លូវលេខ៣៦៩សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ; ទី២-ឈ្មោះ ថា សុខហេងភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, មុខរបរ ជាងដែក ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ;ទី៣-ឈ្មោះ ចាន់ ពិសាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងធ្វើតុទូ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិចំពុះក្អែកសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យ៣នាក់នេះឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២១ និង៣០នាទី នៅចំណុចមុខសាលមហោស្របកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ; និងទី៤-ឈ្មោះ យាង ផាណេតហៅ ចយ ភេទប្រុស អាយុប្រហែល ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧១១អា ផ្លូវលេខ១១២ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ នៅចំណុចមជ្ឈមណ្ឌលព្យាបាលអប់រំដោយសារធាតុញៀនគ្រប់ប្រភេទ នៃសមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជាមានទីតាំងស្ថិតនៅឃុំទ្រា ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យក ៖ដុំថ្មការ៉ូឡា ចំនួន៣ដុំ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ និងវត្ថុតាងខាងលើ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕ស រស្មី​


ចែករំលែក៖