ព័ត៌មានទាន់ហេតុការណ៍៖

សម័យនេះហើយ មិនចេះខ្នាស់គេទេអី រកស៊ី របរបែបនេះទៀត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ច កងរាជអាវុធហត្ថបានឃាត់ខ្លួនមនុស្ស៥នាក់ ក្នុងករណីឆបោក ដោយបានយកដីអ្នកដទៃទៅលក់ដើដម្បីជាប្រយោជន៍ បក្ខពួកខ្លួន ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ។

ការឃាត់ខ្លួនក្រុមជនឆបោកនេះធ្វើឡើងកាលពីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅជាប់ផ្លូវលេខ៥១ ស្ថិតនៅភូមិអំពឹលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពបានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ម្ចាស់ដីរួចមកកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកឧដុង្គ សំរោងទង និង កម្លាំងនៃមន្ទីរយុត្តិធម៏ ដឹកនាំកម្លាំងដោយលោកវរសេនីយ៏ទោ ទិត្យ វណ្ណះ ប្រធានមន្ទីរយុត្តិធម៏ ដោយមានការសម្របសម្រួល ពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្បាលាំងកងរាជអាវុធហត្ថបានឃាត់ខ្លួន ជនសង្ស័យចំនួន០៥នាក់ពីបទឆបោក ដែលមានឈ្មោះ ដូចខាងក្រោម ៖ ទី១ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលឹកក្រុមហ៊ុន សុខរដ្ឋា អចលទ្រព្យ មានទីលំភូមិជើងស្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ,ទី២ឈ្មោះ តន់ សុផាន់ណានិន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករ រោងចក្រ មានទីលំនៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល, ទី៣ឈ្មោះ ភោគ សានិន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិកំបូល សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ, ទី៤ឈ្មោះ ច្រឹក ចិត្រា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិភ្នំពេញថ្មី សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ,ទី៥ឈ្មោះ ហ៊ាង អេងទ្រី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិត្រពាំងជើងស្រុកសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បន្ទាប់ពីឃាត់ខ្លួនបានហើយកម្លាំងបានដកហូត វត្ថុតាង សម្ភារមាន៖ ប្រាក់ដុល្លារ ចំនួន៥ម៉ឺនដុល្លារ, អត្តសញ្ញាណបណ្ណ័៤សន្លឹក, កិច្ចសន្យាកក់ប្រាក់០១សន្លឹក, លិខិតប្រគល់ ទទួលប្រាក់ ១ សន្លឹក +លិខិតក្រុមហ៊ុន សុខ រដ្ឋា ខេមបូឌារប្រជីធី អុិនវេសមុិន ឯ.ក ០១សន្លឹក, ឯកសារដី០១ច្បាប់ =០៦សន្លឹក ទំហំដី ១៧៥២៥៦ម៉ែត្រការ៉េ ស្ថិតនៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ, រថយន្ត០១គ្រឿង ម៉ាកហាយឡេនដឺ ពណ៏ស សេរី២០០១ ស្លាក លេខ ភ្នំពេញ.2Z.2321 និងទូរស័ព្ទ ដៃ០៨គ្រឿង ។

បច្ចុប្បន្នជនសង្ស័យវត្ថុតាងសម្ភារទាំងអស់ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បី អនុវត្តតាមនីតិវិធី ក្រោយបញ្ចប់ការសាកសួរ សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យទាំង៥នាក់ ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕ សេនាស័ក្តិ


ចែករំលែក៖