ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋ​ក្រឡាប់ប៉ះម៉ូតូ​របួស​៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តធំដឹកឥដ្ឋក្រឡាប់ ប៉ះទៅលើម៉ូតូនៅផ្លូវចំណោតបេតុងវត្តលើ (ចុះមកសង្កាត់លេខ២) វេលាម៉ោងជាង១០ព្រឹក ថ្ងៃ៥ ខែសីហា ឆ្នាំ២០១៩នេះ បណ្តាលឲ្យមានមនុស្សមួយចំនួនរងគ្រោះថ្នាក់ ក្នុងនោះបើតាមសេចក្តីរាយការណ៍បឋមពីនគរបាលថាមានមនុស្សយ៉ាងតិច៣នាក់រងរបួស ហើយភា្លមៗជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ទោះជាយ៉ាងនេះក្តី ក្រុមសង្គ្រោះកំពុងកាយគំនរឥដ្ឋរុករកក្រែងមានជនរងគ្រោះកប់ជាប់ក្នុងឥដ្ឋ ។

សូមបញ្ជាក់ថា ផ្លូវបេតុងមួយនេះ អជ្ញាធរបានហាមឃាត់មិនឲ្យមានរថយន្តធំបើកបរឆ្លងកាត់ឡើយដើម្បីការពារខ្លាចមានគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែជារឿយអ្នកបើកបររថយន្តធំមួយចំនួននៅតែចចេសបើកបរឆ្លងកាត់ បើទោះជាអជ្ញាធរដាក់បាំងជារនាំងដែក រនាំងថ្ម ក៍មិនឈ្នះដែរ ៕ ឆ្លាម សុទ្រ


ចែករំលែក៖