ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីអ្នកលក់សាច់ជ្រូក ២នាក់ស្រែក ម្នាក់ថា បាត់លុយ ម្នាក់ថា បាត់កាបូបលុយ ផ្អើលសន្តិសុខ ដេញតាមចាប់ឃាត់ខ្លួនជនជាតិចិនម្នាក់ ជនជាតិខ្មែរម្នាក់ ចំណែកជនជាតិចិនម្នាក់ទៀត គេចខ្លួនបាត់ កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅផ្សារសុិនជូរី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ជនដែលឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ ម្នាក់ ជាជនជាតិចិន អាយុជាង៣០ឆ្នាំ និងម្នាក់ទៀត ជនជាតិខ្មែ ឈ្មោះ សា យី ហៅ សឿន ភេទប្រុស អាយ៣១ឆ្នាំ មានទីលំនៅភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ ចំណែក ស្ត្រីជាអ្នកលក់សាច់ជ្រូក ទាំង២នាក់ ម្នាក់មិនទាន់ស្គាល់ឈ្មោះ អាយុជាង៣០ឆ្នាំ ដែលជនជាតិចិនសុំដូរលុយ បន្លំលួចយក៨០មុឺនរៀល ។ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ទូច ស្រីនិច ភេស្រី អាយុ២៨ឆ្នាំ មុរបរលក់សាច់ជ្រូក មានទីលំនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មិនច្បាស់ថា ជាជនជាតិចិន ឬខ្មែរ ដែលលួចកាបូបលុយ តែតាមរកឃើញវិញ ជនសង្ស័យយកទៅប្លុងចោលក្បែរស្ថានីយ៍ប្រេងតូតាល់ ។
តាមស្ត្រីអ្នកលក់ទី១ បានឲ្យដឹងថា មុនកើតហេតុ មានជនជាតិចិនម្នាក់ខាងលើ ចូលទៅសុំដូរលុយ៥០ដុល្លា យកប្រាក់រៀល ខណៈដែល រវល់រាប់លុយរាយៗ ស្រាប់តែជនជាតិចិននោះ ប្រាប់ថាឈប់ដូរវិញហើយ គាត់ក៏ហុចលុយ៥០ដុល្លានោះឲ្យវិញ ចិនដើរចេញទៅបាត់ ស្រាប់តែបាត់លុយខ្មែរមួយដុំ៨០មុឺនរៀល ផ្សេងទៀត ទើបឆោឡោ ស្ទុះចុះរត់ដេញតាម ហើយជនជាតិចិន រត់គេចចេញទៅផ្លូវ២០០៤ ខាងក្រោយផ្សារ ទើបសន្តិសុខ ប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួនបាន នាំចូលទីស្នាក់ការផ្សារ ។ ចំណែកស្ត្រី អ្នកលក់ទី២ បានឲ្យដឹងថា មុនកើតហេតុ មានជនជាតិចិនម្នាក់ ផ្សេងពីជនជាតិចិនខាងលើ និងជនជាតិខ្មែរ ម្នាក់ ខាងលើ បានចូលទៅរកទិះសាច់ជ្រូក ម្តងទិចបន្តិច ៗ សរុបចំនួនទិញ៤លើក រវល់តែលក់សាច់ជ្រូក ស្រាប់តែបាត់កាបូបលុយ ក្នុងនោះលុយជិត១លានរៀល ទូរស័ព្ឌ I phone x មួយគ្រឿង បង្កឲ្យឆោឡោ ស្របពេលជាមួយនឹងករណីទី១ដែរ ស្ទុះតាមស្វែងរក ឃាត់បុរសជនជាតិខ្មែរ ម្នាក់ខាងលើ ទៅសាកសួរនៅទីស្នាក់ការផ្សារ ចំណែកជនជាតិចិនម្នាក់ រត់គេចខ្លួនបាត់ ។
ករណីខាងលើ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ហៅឃាត់ អ្នកទាំង២ ចិនម្នាក់ ខ្មែរម្នាក់បន្តទៅសាកសួរនៅប៉ុស្តិ៍កាកាប១ ហើយកាបូបលុយ ត្រូវបានរកឃើញ ជនសង្ស័យ ប្លុងចោលក្បែរស្ថានីយ៍ប្រេង សម្ភារ លុយកាក់មិនបានបាត់បង់ឡើយ ។
ទោះជាយ៉ាងណាក្តី បុរសជនជាតិខ្មែរ ប្រាប់ប្រាប់យ៉ាងច្បាស់ថា គាត់មិនដែលស្គាល់ជនជាតិចិនរូបនេះឡើយ គាត់ចូលទិញសាច់ជ្រូក ពិតប្រាកដមែន មិនបានដឹងរឿងកាបូបលុយជនរងគ្រោះឡើយ បើគាត់ពេលឆោឡោ នៅកន្លែងកើតហេតុដែរនឹង ។ ចំណែកជនជាតិចិនម្នាក់ ច្បាស់ហើយ ពេលចាប់ខ្លួនបាន លុយ៨០មុឺន ឃើញនៅក្នុងកាបូបស្ពាយ ហើយបានយកប្រគល់ឲ្យជនរងគ្រោះវិញហើយ ។
ជនទាំង២នាក់ ជាប់ក្នុងការសង្ស័យ សមត្ថកិច្ចកំពុងសាកសួរ តាមនីតិវិធី ក្នុងករណី បើរកមិនឃើញ គ្មានពាក់ព័ន្ធ ជនជាតិខ្មែរម្នាក់ នឹងអនុញ្ញាតឲ្យវិលត្រឡប់ទៅវិញ តែបើជនជាតិចិន មិនចាំបាច់សួរក៏សារភាព និងប្រគល់លុយឲ្យជនរងគ្រោះវិញហើយ ៕ សុខាសែនជ័យ