ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី៩ ខែសីហា នេះ បញ្ជាក់ថា បញ្ហាជំនន់ទឹកភ្លៀងកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ពិសេសនៅតាមបណ្តាខេត្តដែលជាប់សមុទ្រដូចជាខេត្តកោះកុង ខេត្តព្រះសីហនុ និងបណ្តាខេត្តមួយចំនួនទៀតដែលជាប់នឹងព្រំប្រទល់វៀតណាម ដូចជា រតនគិរី មណ្ឌលគិរី ជាដើម កំពុងជួបប្រទះបញ្ហារងការលិចលង់ ។
ខណៈដែលបញ្ហាជំនន់ទឹកភ្លៀងកំពុងតែកើតឡើងស្ទើរគ្រប់ទិសទីនេះ ក៏នៅមានបណ្តាខេត្តមួយចំនួនផ្សេងទៀតកំពុងជួបប្រទះនូវបញ្ហាកង្វះទឹកភ្លៀងផងដែរ ដូចជា ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ ៕
ដោយ៖ ចេស្តា