ភ្នំពេញ៖ នៅមន្ទីរពេទ្យព្រះកេតុមាលា ថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៏ឯក ពេជ្រ ឈឿន អគ្គនាយករង អគ្គនា យកដ្ឋាន ភស្តុភា-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ងួន ប៊ុនថុន គ្រូឧទ្ទេស ផ្នែកអប់រំចិត្តសាស្រ្ត អគ្គនាយកដ្ឋាន ភស្តុភា-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានអញ្ជើញផ្សព្វផ្សាយ ស្តីអំពីសភាពការណ៍ថ្មីៗ និងការអនុវត្តនយោបាយឈ្នះ ឈ្នះ ដើម្បីបព្ចាប់សង្គ្រាមស៊ីវិលនៅកម្ពុជា ព្រមទាំងតួនាទី និងភារកិច្ចខ.ភ.ម ។
អញ្ជើញមានប្រសាសន៍ទៅកាន់ នាយទាហាន នាយទាហាន រង ពលទាហាន បុគ្គលិក មន្ទីរពេទ្យពេទ្យព្រះកេតុមាលានាឱ កាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន ជំនួស មុខ ឱយឯកឧត្តម ស៊ំុ សំណាងអគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភា-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារជាប្រវត្តិសាស្រ្ត ក្នុងភារកិច្ចបំរើជាតិ កសាងអភិវឌ្ឍន៍ មន្ទីរពេទ្យ ហ្វឹក ហ្វឺនរៀនសូត្រ ជាប់ជាប្រចាំ ព្រមទាំងចូលរួមជាមួយរាជ រដ្ឋាភិ បាល ក្នុងការពិនិត្យ ព្យាបាលយុទ្ធរបួសជំងឺជូនយោធិន និងប្រ ជាពលរដ្ឋកសាង និងអភិវឌ្ឍប្រទេសឱ្យមានការរីកចំរើនផ្តោតសំខាន់លើជំនាញឯកទេស រៀងៗខ្លួង ។
លោក រំលឹកអំពីទិវាចងចាំដំណើរ ឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងឆ្នាំនេះជាខួបលើកទី៤២ ឆ្នាំថ្ងៃទី ២០ មិថុនា ១៩៧៧ ២០ មិថុនា ២០១៩ ដោយបញ្ជាក់ថា ៖ នេះជាទិវាចងចាំនូវព្រឹត្តិការណ៍ដ៏មានអត្ថន័យជាចំណុចចាប់ផ្ដើម នៃការដឹកនាំ របស់វីរៈកុលបុត្រខ្មែរមួយរូប គឺសមមិត្ត ហ៊ុន សែន ដែលយកជីវិតធ្វើជាដើមទុន រំដោះ និង សង្គ្រោះប្រទេស អោយរួចផុតពីរបបប៉ុលពត យង់ឃ្នងរហូតឈានទៅសម្រេច នូវសមិទ្ធផលធំៗ និង អ្វីៗគ្រប់បែប យ៉ាងដែលប្រទេសជាតិ និងប្រជាជនទទួលបានដូចបច្ចុប្បន្ននេះ ។
សមិទ្ធផលដ៏ធំធេង ជាប្រវត្តិសាស្រ្ត ខាងលើបានតភ្ជាប់ទៅរកសមិទ្ធផលជាប្រវត្តិសាស្ត្រ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩ ដោយមានការជួយឧបត្ថម្ភគាំទ្រពីមិត្តបរទេសជិតខាង គឺកងទ័ពស្ម័គ្រចិត្តវៀតណាម និង ដំណាក់កាល នៃការតស៊ូរ៉ាប់រងភារកិច្ច ដោយកម្ពុជាខ្លួនឯងក្នុងដំណាក់កាលការដកកងទ័ពស្ម័គ្រចិត្ត វៀតណាម និង មានការ ការវិវត្តន៍ នៃសភាពការណ៍ជាបន្តបន្ទាប់ និងដំណាក់កាល នៃការអនុវត្ត កិច្ចព្រមព្រៀងទីក្រុងប៉ារីស ពីឆ្នាំ ១៩៩១ ដំណាក់កាល នៃការបង្រួបបង្រួមជាតិក្រោយការបោះឆ្នោត នីតិកាលទី ១ នៃរដ្ឋសភា ឆ្នាំ១៩៩៣ និងការ វិវត្តន៍នៃសភាពការណ៍ជាបន្តបន្ទាប់រហូតដល់ព្រឹត្តិការ ណ៍ក្រោយការ បោះឆ្នោតឆ្នាំ ២០១៣ ពិសេស ការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីក្រោយពីការទប់ស្កាត់ បាន និងវាយឱ្យបរា ជ័យ នៅចលនាបដិវត្តពណ៌នៅកម្ពុជា ។
លោកឧត្តមសេនីយ៍ទាំងពីររូប បញ្ជាក់បន្តទៀតថា៖ តួនាទីស្នូ លរបស់ខ.ភ.ម មានភារកិច្ចការពារជាតិ សាសនា-ព្រះមហា ក្សត្រ និងការពារបូរណភាពទឹកដី ពង្រឹងខឿនការពារជាតិ ស ហការជាមួយស្ថាប័ននានា ចូលរួមអភិវឌ្ឍន៏ប្រទេសកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ បង្កើន កិច្ចសហប្រតិបត្តិការអន្តរ ជាតិ ។ ខ.ភ. ម ចាំបាច់ត្រូវធ្វើការកែទម្រង់ឲ្យទៅជាកំលាំងការ ពារជាតិដ៏រឹងមាំ មានវិន័យម៉ឺងម៉ាត់ និងមានសមត្ថភាពគ្រប់គ្រា ន់ តាមរយះការហ្វឹកហ្វឺនបណ្ដុះបណ្តាលធនធានមនុស្ស ជាប្រ ចាំ ពង្រឹងសមត្ថភាពការពារព្រំដែន ទប់ស្កាត់ និងបង្ក្រាបឧក្រឹដ្ឋឆ្លងដែន និងប្រឆាំងអំពើភេរវកម្មនានា ។
លោកបានជំរុញ និងលើកទឹកចិត្តដល់ ថ្នាក់ដឹកនាំ បុគ្គលិកពេទ្យ ទាំងអស់ បន្តចូលរួមថែរក្សាពង្រឹងសន្តិសុខសុវត្ថិភាពរបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ រួមចំណែកកសាងភូមិ-ឃុំមានសុវត្ថិភាព ។ ជំរុញលើកកម្ពស់ការងារ ហ្វឹកហ្វឺនបណ្តុះ បណ្តាលបំប៉នជំនាញផ្សេងៗ និងបង្កើនការយកចិត្តទុកដាក់បំផុត លើការងារសតិអារម្មណ៍ និងអប់រំចិត្តសាស្ត្រផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តនានា ។ ព្រមទាំងជំរុញការងារការងារជំនាញ ចូលរួមអនុវត្តប្រពៃណីល្អ និងគោរពលក្ខន្ដិកៈរបស់ខ្លួនជាខ.ភ.ម ឲ្យបានខ្ជាប់ខ្ជួន បន្ថែមទៀត និងត្រូវចេះ ថែរក្សា សម្ភារៈបរិក្ខាពេទ្យដែលបំពាក់ជូនផងដែរ ៕ សុខដុម