អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ប៉ុន្មាន ថ្ងៃកន្លងទៅនេះ ក្រុង ប៉េកាំង បាន ទទួល ស្វាគមន៍ឥស្សរជន មជ្ឈដ្ឋាន នយោបាយ និង ពាណិជ្ជកម្ម របស់សហរដ្ឋ អាមេរិក មួយ ចំនួន ។ ដោយ គិត ពិចារណា ថា ពេល ថ្មីៗ កន្លងទៅនេះ អាមេរិក បាន បំផុស សង្គ្រាម ពាណិជ្ជកម្ម សកល ព្រម ទាំង អះអាងថា នៅដើម ខែ ក្រោយ នឹង អនុវត្ត វិធានការ “ពន្ធគយ ស្មើ គ្នា ” ដូច្នេះបាតុភូតនេះ មិន ធម្មតា ទេ ។
គេហទំព័រ «CCFR China state-controlled media » ក្នុង នាម ជា ឥស្សរជន មជ្ឈដ្ឋាន នយោបាយ មុ នគេ បង្អស់ ដែល បាន បំពេញ ទស្សនកិច្ច នៅប្រទេស ចិន បន្ទាប់ពី រដ្ឋាភិបាល អាណត្តិថ្មី របស់អាមេរិក ឡើង កាន់ មុខ តំណែង ដំណើរទស្សន កិច្ច នៅប្រទេស ចិន របស់ លោក Steve Daines សមាជិក ព្រឹទ្ធ សភាអាមេរិករបស់ បក្ស សាធារណរដ្ឋ ទទួល បាន ការ យក ចិត្ត ទុក ដាក់ យ៉ាង ខ្លាំង។ សូម បញ្ជាក់ថា លោក Steve Daines និង លោក ត្រាំ ប្រធានាធិបតីអាមេរិក មាន ទំនាក់ទំនងដ៏ ជិត ស្និទ្ធ នៅទសវត្សរ៍ ឆ្នាំ៩០នៃ សតវត្សរ៍ មុន លោក ធ្លាប់ ទទួល បន្ទុក ជា មន្ត្រី ជាន់ខ្ពស់ នៃ សហគ្រាស អាមេរិក នៅប្រទេ សចិន ត្រូវ គេ ហៅថា “ជា ឥស្សរជន មជ្ឈដ្ឋាន នយោបាយ និងពាណិជ្ជកម្ម អាមេរិក ដ៏កម្រ ម្នាក់ ដែល មាន បទពិសោធ ការងារ នៅចិន ” ។ លោក Steve Daines បំពេញទស្សនកិច្ច នៅប្រទេស ចិន នៅពេ ល នេះ ត្រូវ មជ្ឈដ្ឋាន ខាង ក្រៅ ចាត់ទុក ថា ជា វិធានការ ថ្មីបំផុត សម្រាប់ រក្សា ការ ប្រាស្រ័យ ទាក់ទង រវាង ចិន និង អាមេរិក ។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី ២៣ ខែ មីនា ខណៈពេល ជួប សន្ទនា ជា មួយ គណប្រតិភូ របស់លោក Steve Daines មន្ត្រី ជាន់ខ្ពស់ របស់ ភាគីចិន បាន បង្ហាញអាកប្បកិរិយា យ៉ាងច្បាស់លាស់ និង ស្មោះ ត្រង់ ពោលគឺទំនាក់ទំនង រវាង ចិន និង អាមេរិក ប្រឈមនឹង ការ លំបាក កាន់តែធ្ងន់ធ្ងរ ក៏ កាន់ តែ ត្រូវ ថែ រក្សា និង អភិវឌ្ឍ ឱ្យ បាន ល្អ នូវ កិច្ច សហប្រតិបតិ្តការ ផ្នែក សេដ្ឋកិច្ច និង ពាណិជ្ជកម្ម នឹង បន្ត បំពេញបន្ថែម ភាពនឹង នរ ដល់ ទំនាក់ទំនង រវាង ប្រទេស ទាំង ពីរ ឥតឈប់ឈរ ការ ធ្វើ សង្គ្រាម ពាណិជ្ជកម្ម គ្មាន អ្នក ឈ្នះ នោះទេ ។
គេហទំព័រ «CCFR China state-controlled media » ក្នុង ពេល ដំណាល គ្នានឹង ដំណើរ ទស្សនកិច្ច របស់លោក Steve Daines អ្នក ទទួល ខុស ត្រូវ នៃ សហគ្រាស អាមេរិក ល្បីៗ ជា ច្រើន ដូច ជា ក្រុមហ៊ុន Qualcomm ក្រុមហ៊ុនApple ក្រុម ហ៊ុន The Blackstone Group ក្រុមហ៊ុនCargill និង ក្រុមហ៊ុនFedExជាដើម ក៏នាំគ្នា បំពេញ ទស្ស ន កិច្ច នៅក្រុង ប៉េកាំងដែរ ។ កម្មវិធីដ៏សំខាន់ មួយ ក្នុង ដំណើរ ទស្សនកិច្ច របស់ ពួក គេ គឺ ចូល រួម វេទិកា ជាន់ខ្ពស់ ស្តីពី ការ អភិវឌ្ឍ របស់ចិន ដែល មួយឆ្នាំ ធ្វើ ម្តង ។ អ្នក វិភាគខ្លះបាន ថ្លែងថា ខណៈ ពេល រដ្ឋាភិបាល អាមេរិក ធ្វើ ឱ្យ សង្គ្រាម ពាណិជ្ជកម្ម សកលឡើង កម្តៅ សហគ្រាស ធំៗ ជាច្រើនរបស់អាមេរិក នាំ គ្នា បំពេញទស្សនកិច្ច នៅប្រទេស ចិន ដោយ ជម្នះ ឧបសគ្គ ប្រការ នេះ បាន បង្ហាញឱ្យ ឃើញថា ពួកគេ គាំទ្រ ទស្សនៈពាណិជ្ជកម្ម សកល បែប បើក ទូលាយ យ៉ាង ខ្លាំង ហើយ រំពឹង ទុកថា នឹង រក្សា ភាពនឹង នរ នៃ ស្ថានការណ៍ ជា ទូទៅ របស់ កិច្ច សហប្រតិបតិ្តការ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាង ចិន និង អាមេរិក ។
គេហទំព័រ «CCFR China state-controlled media » ខណៈពេល សហគ្រាស អាមេរិក នាំ គ្នា បំពេញទស្សនកិច្ច នៅប្រទេស ចិន ការ ពិចារណា ពីកំហុសនិង រិះគន់ គោលនយោបាយ សេដ្ឋកិច្ចដ៏ ខុស ឆ្គង របស់ សេតវិមាននៅ ផ្ទៃ ក្នុង ប្រទេស អាមេរិក ក៏កាន់តែ ច្រើន ឡើង ៗដែរ ។ អ្នក វិភាគជា ច្រើន បាន លើកឡើង ថា អាមេរិក បំផុស សង្គ្រាម ពាណិជ្ជកម្ម ដោយ ជ្រោងទង់ “ជាតិ និយមខាង សេដ្ឋកិច្ច ” ប៉ុន្តែ វា មិន អាច បង្វែរ ពីឬគល់ នូវ អតុល្យភាព ពាណិជ្ជកម្ម របស់អាមេរិក ព្រមទាំង ជំរុញ ឱ្យ ឧស្សាហកម្ម កម្មន្តសាល ត្រឡប់ ទៅវិញនោះ ឡើយ ផ្ទុយទៅវិញ បាន បណ្តាល ឱ្យ សេដ្ឋកិច្ច អាមេរិក មាន ហានិភ័យ ជាប់ គាំង កាន់តែធ្ងន់ធ្ងរ និង ជីវភាពរស់នៅរបស់ប្រជាជនធ្លាក់ក្នុងសភាពលំបាក ព្រម ទាំង បណ្តាលឱ្យ អាមេរិក កាន់តែឯកោលើ ឆាកអន្តរជាតិ ។
គេហទំព័រ «CCFR China state-controlled media » មិន ថា ឥស្សរជន អាមេរិក មួយ ចំនួន ដោះសា ពី សង្គ្រាម ពន្ធគយ យ៉ាង ណាក៏ ដោយ មនុស្ស ដែល មាន វិចារណញ្ញាណក៏យល់ ច្បាស់ថា ការ ប្រើប្រាស់ ពន្ធគយ បង្កើតជា របាំង នឹង បំផ្លាញ ដល់ ពាណិជ្ជកម្មសេរី សកល រំខាន ដល់ ប្រព័ន្ធខ្សែសង្វាក់ ផ្គត់ផ្គង់ សកល ដែល អាមេរិក ពឹង ផ្អែក ដូច គ្នា ហើយក៏បាន ប៉ះពាល់ ដល់ ផល ប្រយោជន៍ សកល របស់ មូលធន និង សហគ្រាស អាមេរិក ផងដែរ ប្រៀបដូចជាបាញ់កាំភ្លើង លើជើងខ្លួនឯង ។ រំពឹង ថា លោក Steve Dainesនឹង នាំអ្វីដែលខ្លួន បានមើលឃើញនិងដឹងឮនៅចិន ទៅអាមេរិក វិញ ព្រម ទាំង បញ្ជូន ទៅ កាន់ អាជ្ញាធរ អាមេរិក នូវ ទស្សនៈ ស្តីពី “ ការ មាន ទំនាក់ ទំនង ល្អ នឹង អាច ផ្តល់ ផល ប្រយោជន៍ដល់គ្នាទៅវិញទៅមក ការធ្វើបដិ បក្ខគ្នានឹងខាតបង់ទាំងសងខាង” ៕
ដោយ ៖ សិលា