ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- សម សារី មានពិរុទ្ធភាពពីរឿងបំផ្ទុះគ្រាប់នៅក្នុងវាំងកាលពីឆ្នាំ១៩៥៩ = ឯ សម រង្ស៊ី មានការសង្ស័យថាដឹកនាំធ្វើបាតុកម្មអនាធិបតេយ្យបណ្តាលឲ្យមានផ្ទុះគ្រាប់បែកនៅក្នុងហ្វូងបាតុករដោយបំផ្លាញសន្តិភាពបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរ។
២- និយាយថាកម្ពុជាបំផ្លាញសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ = បើមានយ៉ាងដូច្នេះ កម្ពុជាមិនមានសន្តិភាព ស្ថិរភាពនយោបាយនិងមានសុខសុវត្ថិភាពទេ?
៣- ថាមានការគំរាមកំហែងឆ្លងដែន = គឺជាពាក្យប្រឌិតថ្មីដែលក្រុមឧទ្ទាមជ្រុលនិយមប្រើដើម្បីមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា?
៤- អាមាត់វៀចខិតខំបកប្រែភាសាមិនមែនជួយជាតិអីទេ = គឺដើម្បីក្រពះ និងលុយទេ?
៥- អាមាត់វៀច រួមបំផ្លាញខ្មែរជាមួយអាតួនៅវិទ្យុអាស៊ីសេរីតាំងពីយូរហើយ = រហូតដល់រស់នៅជាមួយអាតួមិនបានទើបមករស់នៅឡុងប៊ិចបន្តបំផ្លាញជាតិខ្មែរតទៅទៀត ។
៦- រដ្ឋបាលលោកត្រាំមិនបិទការផ្សាយវិទ្យុៗប្រតិកិរិយានៅសហរដ្ឋអាមេរិកទេ = គេគ្រាន់តែឈប់ផ្តល់លុយឲ្យទៅវាចប់ទៅហើយ?
៧- អាម្នាក់នោះម៉ាត់ណាក៏ស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ដែរ = ក៏ប៉ុន្តែ ម៉ាត់ណាក៏វាយប្រហារនិងដៀលមកលើសម្តេចតេជោនិងក្រុមគ្រួសារសម្តេចដែរ?
៨- ដោយសារដីកសិកម្មត្រូវការមានប្លង់កម្មសិទ្ធិ = ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាខិតខំធ្វើជូនប្រជាពលរដ្ឋឲ្យមានកម្មសិទ្ធិដីជូនប្រជាពលរដ្ឋ មិនមែនទុកដីធ្លីដើម្បីប្រព្រឹត្តអំពើពុករលួយទេ?
៩- អាម្នាក់នេះស្អីក៏វាចេះសព្វគ្រប់ដែរ = រាជរដ្ឋាភិបាលកម្ពុជាខិតខំទាក់ទាញវិនិយោគបរទេសមកបោះទុនរកស៊ីនៅកម្ពុជា ដីឡើងថ្លៃកសិករលក់ដីវាថាធ្វើឲ្យកសិកម្មមិនរីកចម្រើន។
១០- បើមិនឲ្យកសិករលក់ដី = វានឹងថារាជរដ្ឋាភិបាលផ្តាច់ការបំបិទសិទ្ធិពលរដ្ឋ?៕
ដោយ ៖ សិលា