ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់ដោយចៅក្រមខេត្តសៀមរាប

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងផែនសន្តិសុខសហការជាមួយកម្លាំងផែនព្រហ្មទណ្ឌ និងកម្លាំងអធិការស្រុកបរកែវខាត់ខ្លួនតាមដីកា បង្គាប់របស់ចៅក្រមស៊ើបសួរខេត្តសៀមរាបពាក់ព័ន្ធករណី សមគំនិតក្នុងអំពើឆបោក (ដោយមានស្ថានទម្ងន់ទោស) ។

ការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៦និង២០នាទី ថ្ងៃព្រហស្បតិ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។

ការចុះឃាត់ខ្លួនរបស់កម្លាំងសមត្ថកិច្ចនេះ ដោយមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ដោយអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ២០៣ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ចេញដោយចៅក្រមស៊ើបសួរ មុយ សុភ័ក្រ្ដ ខេត្តសៀមរាប ពាក់ព័ន្ធករណីសមគំនិតក្នុងអំពើឆបោក (ដោយមានស្ថានទម្ងន់ទោស) ។

ជនសង្ស័យឈ្មោះ ឡឹក ប៊ុនថន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរស្នាក់នៅបណ្ដោះអាសន្ននៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋានខេត្តរតនគិរី ដើម្បីប្រគល់ឲ្យកម្លាំងស្នងការដ្ឋាននគរបាលខរត្តសៀមរាបបន្តតាមនីវិវិធី ៕ ជីវ័ន្ត


ចែករំលែក៖